ពីនេះ ពីនោះ
ត្រសេះ​ធំ​ពោះ​ស​
10, Aug 2016 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​ត្រសេះ​ធំ​ពោះ​ស គឺជា​ឈ្មោះ​បក្សី​មួយ​ប្រភេទ មាន​មាឌធំ​ជាង​ត្រសេះ​ដំរី ដែល​បក្សី​ឈ្មោល​មាន​បណ្ដោយ​ខ្លួន​ធំ ដងខ្លួន​ខ្មៅ​ស កំប៉ោយ ប​ន្ទួ​ល​ក្បាល និង​ពុកមាត់​ក្រហម ។ រីឯ​បក្សី​ញី មាន​ថ្ងាស​ពណ៌​ខ្មៅ ប៉ុន្តែ​គ្មាន​ពុកមាត់​ក្រហម​ទេ​។ បក្សី​នេះ មាន​សំឡេង កៀរ កៀរ កៀរ ឬ​កៀប កៀប កៀប ។ សម្រាប់​តំបន់​រស់នៅ ជាទូទៅ​គឺ​រស់​តាម​ព្រៃស្រោង និង​ព្រៃ​ល្បោះ​ជាដើម​។ ផ្នែក​ជីវសាស្ត្រ​រស់នៅ​វិញ ត្រសេះ​ធំ​ពោះ​ស ច្រើន​រស់នៅ​និង​ធ្វើ​សំបុក នៅក្នុង​រន្ធ​ឈើ​ធំៗ​។ បក្សី​នេះ​តែងតែ​បង្ហាញខ្លួន​ពេញ​មួយឆ្នាំ​នៅតាម​តំបន់​ខាងលើ ហើយក៏​ជា​ប្រភេទ​បក្សី​កម្រ​។ បក្សី​នេះ​បន្ត​ពូជ​ចាប់ពី​ខែធ្នូ ដល់​ខែឧសភា​៕



​ដកស្រង់​ពី​សៀវភៅ​៖ សត្វ​ស្លាប​នៃ​ប្រទេស​កម្ពុជា​, រៀបរៀង​ដោយ​លោក​តាន់ សេដ្ឋា និង កូ​លីន ភូ​ល​


Tag:
 បក្សី​នៅ​កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com