ពីនេះ ពីនោះ
ពពូល​ក្បាល​ព្រលែត​មាន​ជាពិសេស​នៅ​ភាគ​ឦសាន ក្នុង​ខេត្តមណ្ឌលគិរី​
11, Aug 2016 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​ពពូល​ក្បាល​ព្រលែត គឺជា​ឈ្មោះ​បក្សី​មួយ​ប្រភេទ ដែល​បក្សី​ឈ្មោល​មានបន្ទូល​ក្បាល​ពណ៌​ស​ព្រលែត ខ្លួន​ពណ៌​ត្នោត​ទុំ កញ្ចឹងក​ពណ៌​បៃតង ស្លាប​ហើរ​ទីមួយ និង​ទី​ពីរ ព្រមទាំង​កន្ទុយ​មាន​ពណ៌​ខ្មៅ ចំពុះ​លឿង គល់​ចំពុះ​ពណ៌​ក្រហម​។ ចំណែក​បក្សី​ញី​វិញ គ្មាន​បន្ទូលក្បាល​ពណ៌​ស​ព្រលែត​ទេ​។

បក្សី​នេះ​ច្រើន​រស់នៅ​តាម​ព្រៃស្រោង ជួនកាល​នៅ​ព្រៃកោងកាង តំបន់​កោះ និង​តំបន់​វាលលំហរ​។ សម្រាប់​របាយ​រស់នៅ​វិញ បក្សី​នេះ​តែងតែ​បង្ហាញ​វត្តមាន​ពេញ​មួយឆ្នាំ​នៅ​តំបន់​ដែល​បាន​រៀបរាប់​ខាងលើ ប៉ុន្តែ​មាន​ជាពិសេស​នៅ​ភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា ក្នុង​ខេត្តមណ្ឌលគិរី​។ ពពូល​ក្បាល​ព្រលែត តែងតែ​បន្ត​ពូជ​ចាប់ពី​ខែមិថុនា ដល់​ខែ កក្កដា ហើយ​ពង​នៅលើ​ដើមឈើ​តូចៗ ឬ​ដើម​ឫស្សី និង​មាន​ពង​តែមួយ​ប៉ុណ្ណោះ​៕

​ដកស្រង់​ពី​សៀវភៅ​៖ សត្វ​ស្លាប​នៃ​ប្រទេស​កម្ពុជា​, រៀបរៀង​ដោយ​លោក​តាន់ សេដ្ឋា និង កូ​លីន ភូ​ល​


Tag:
 បក្សី​នៅ​ប្រទេស​កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com