ពីនេះ ពីនោះ
ព្រាប​ព្រៃ​មាន​សំឡេង​របៀប​សំឡេង​មនុស្ស​ថ្ងូរ​
12, Aug 2016 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​ព្រាប​ព្រៃ គឺជា​ឈ្មោះ​បក្សី​មួយ​ប្រភេទ​ដែលមាន​សណ្ឋាន​ផ្នែក​ខ្នង​ពណ៌​បៃតង​ភ្លឺ លាយ​លឿង​ព្រឿងៗ ក្បាល ក ទ្រូង និង​ពោះ​ពណ៌​ប្រផេះ នៅក្រោម​កន្ទុយ​ពណ៌​ច្រេះ​។ បក្សី​នេះ មាន​សំ ឡេង​របៀប​សំឡេង​មនុស្ស​ថ្ងូរ ប៊ូ ប៊ូ ប៊ូ​។ ជាទូទៅ​បក្សី​នេះ​ច្រើន​រស់នៅ​តាម​ព្រៃស្រោង ពាក់កណ្ដាល​ស្រោង ព្រៃរបោះ​ចំរុះ និង​ព្រៃកោងកាង​។ ព្រាប​ព្រៃ​គឺជា​ប្រភេទ​បក្សី​មួយ​ប្រភេទ​ដែល​រកស៊ី​ផ្លែឈើ​ជា​អាហារ ហើយ​ថែមទាំង​បង្ហាញខ្លួន​គ្រប់​ទីកន្លែង នៅតាម​តំបន់​ដែល​បាន​រៀបរាប់​ខាងលើ និង​មាន​វត្តមាន​ពេញ​មួយឆ្នាំ​។ រីឯ​រដូវ​បន្ត​ពូជ គឺ​ចាប់ពី​ខែមករា ដល់​ខែឧសភា​៕



​ដកស្រង់​ពី​សៀវភៅ​៖ សត្វ​ស្លាប​នៃ​ប្រទេស​កម្ពុជា​, រៀបរៀង​ដោយ​លោក​តាន់ សេដ្ឋា និង កូ​លីន ភូ​ល​


Tag:
 បក្សី​នៅ​ប្រទេស​កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com