ពីនេះ ពីនោះ
ចង់បាន​ស្រូវ ត្រូវ​ជួយ​អ្នកស្រែ​
13, Aug 2016 , 10:53 am        
រូបភាព
ដោយ:
​កំណាព្យ​បទ ប​ថ្យា​វដ្ត​



-​អាកាស​ប្រួល​ប្រែ​ស្រូវ​ស្រែ​បាន​តិច​
​ខាងកើត​ខាងលិច​គេ​ខ្លាំង​គ្រាន់បើ​
​មានទឹក​ធ្វើស្រែ​បាន​ផល​ប្រសើរ​
​សល់​ពី​ទុក​ប្រើ​គេ​លក់​លាន​តោន​។​

-​ស្រុក​យើង​ពឹង​មេឃ​នៅ​ទ្រឹង​ក្រញោន​
​ជួប​មុខ​គេ​អោន​ព្រោះតែ​ខ្មាស់​គេ​
​លក់​មួយ​លាន​តោន​ពេលណា​បានទេ​
​បើ​មិន​ប្រឹង​រេ​មុខតែ​មិន​ដល់​។​

-​មន្ត្រី​ពាក់ព័ន្ធ​ហាក់​មិនសូវ​ខ្វល់​
​ខ្លះ​ចុះ​ត្រឹម​ថ្នល់​បែក​វ៉​ល់​ត្រឹម​ផ្សារ​
​ជួប​កសិករ​មិនសូវ​ប្រាថ្នា​
​ខ្ពើម​ស្រែចំការ​ប្រាថ្នា​នៅ​ក្រុង​។​

-​បើ​ចង់បាន​ស្រូវ​កុំ​នៅជាប់​ផុង​
​ធ្វើ​តែ​ក្នុង​ក្រុង​ចោល​ស្រែចំការ​
​គួរតែ​លកលៃ​បង្កើត​សាលា​
​រៀបចំ​ផែនការ​ឲ្យ​បាន​ប្រចាំ​។​

-​បច្ចេកទេស​ធ្វើ​កសិកម្ម​
​ផ្តល់ទុន​កុំ​ចាំ​ដល់​អស់​ដីស្រែ​
​មន្ត្រី​ជំនាញ​ល្មម​គិត​គួរ​កែ​
​ចុះ​មើល​អ្នកស្រែ​ជួយ​កែប​ញ្ហា​៕


© រក្សាសិទ្ធិដោយ thmeythmey.com