ពីនេះ ពីនោះ
ព័ត៍មានសុខភាព
​ទារក​ទើបនឹង​កើត ខ្វះ​វីតាមីន D មាន​អាកា​រៈ​បែបនេះ​
14, Aug 2016 , 6:30 pm        
រូបភាព
ដោយ: ថ្មីៗ
​កង្វះ​វីតាមីន D មិន​ត្រឹមតែ​កើតមាន ទៅលើ​មនុស្ស​ធំ​ទេ តែ​ក៏មាន​លើ​ទារក ទើបនឹង​កើត​ផងដែរ ឬ​អាយុ​ក្រោម ១២ ខែ ព្រោះ​ពួកគេ​ត្រូវការ​យ៉ាងហោចណាស់ ៥ ម៉ៃ​ក្រូ​ក្រាម​ជា​រៀងរាល់ថ្ងៃ​។ ធម្មតា កាលណា​មិនមាន​វីតាមីន D គ្រប់គ្រាន់ គេ​នឹង​ប្រឈម​ខ្លាំង នឹង​ការលូតលាស់​ឆ្អឹង​មិនសូវ​ល្អ​។  កង្វះ​វីតាមីន D លើ​ទារក​ទើបនឹង​កើត អាច​ស្រួល​ព្យាបាល​ទេ ជាមួយនឹង​ការ​ឲ្យ​ថ្នាំ​គ្រាប់​វីតាមីន D លេប​តែមួយ​ដង​គត់​។ នៅ​រយៈពេល ៣ សប្តាហ៍​ក្រោយ គឺ​ត្រូវការ​ថតកាំរស្មីអ៊ិច​ប​ន្ថែ​ម ដើម្បី​ចង់ដឹងថា​តែ​ទារក​នោះ មានការ​បឺត​ស្រូប​វីតាមីន យកទៅ​ប្រើប្រាស់​បាន ឬ​អត់​។​



​កង្វះ​វីតាមីន D ត្រូវបាន​គេ​ស្គាល់​ថា ជាហេតុ​នាំ​ឲ្យ​ទារក មាន​គ្រោងឆ្អឹង​ខុសធម្មតា (​ឬ Rickets) ដោយសារតែ​ការ​បឺត​ស្រូប ជាតិ​កាល់ស្យូម និង​ផូស្វ័រ​មិនបាន​គ្រប់គ្រាន់​។ ជំងឺ​មួយ​នេះ ច្រើន​កើត​លើ​ទារក អាយុ​ចាប់ពី ៦ ទៅ ៣៦ ខែ​។ យ៉ាងណាមិញ អាកា​រៈ​បញ្ជាក់ថា ទារក​មាន​បញ្ហា​កង្វះ​វីតាមីន D ក្នុង​ខ្លួន​នោះ​មានដូចជា ៖

​ឆ្អឹង​លូតលាស់​ខុសធម្មតា​
​ទារក​ដែល​កង្វះ​វីតាមីន D ច្រើន​តែមាន​ឆ្អឹង​ជើង​កោង​ខុសធម្មតា​។ ចំពោះ​ឆ្អឹង​កង​ខ្នង​វិញ ក៏​មិន​លូតលាស់​ត្រង់​ដែរ ឬ​អាច​កោង​ខ្លាង​ទៅវិញ​។ នេះ​ដោយសារតែ​ការលូតលាស់​របស់​ឆ្អឹង ត្រូវបាន​រំខាន​ដោយសារ​កង្វះ​វីតាមីន D​។​

​ផត​ឆ្អឹង​លលា​ដ៏​ក្បាល​
​ឆ្អឹង​លលា​ដ៏​ក្បាល​របស់​ក្មេង ចាបផ្តើម​រឹង​នៅពេល​កើត​បាន ១៩ ខែ​ដំបូង ហើយ​បើសិនជា​គេ មាន​ជំងឺ​កង្វះ​វីតាមីន D វិញ នោះ​ដំណើការ​នៃ​ការ​រឹង​នេះ នឹង​យឺត​ទៅតាម​គ្នា​ដែរ​។ នៅពេល​អ្នក​ប៉ះ​ក្បាល​របស់គេ អ្នក​អាច​នឹង​សម្គាល់​ដឹងថា លលា​ដ៏​ក្បាល​គេ នៅតែ​ទន់​ខ្លាំង​ដដែល ឬ​អាចមាន​លក្ខណៈ​ផត​ទៀតផង​។​

​ឈឺ និង​ខ្សោយ​សាច់ដុំ​
​បើសិនជា​អ្នក​សម្គាល់​ឃើញថា កូន​កំពុងតែ​ពិបាក​វៀរ ឬ​អង្គុយ ក្នុងពេល​វេលា​ដែល​ពួកគេ អាចធ្វើ​បាន​ហើយ​នោះ វា​អាច​បណ្តាលមកពី​ការឈឺ ឬ​ខ្សោយ​សាច់ដុំ ដែល​បង្កឡើង​ដោយសារ​កង្វះ​វីតាមីន D​។ និយាយ​រួម​គេ​មិនអាច​ដើរ​ទ្រ​ទម្ងន់​ខ្លួនឯងបាន​។​

​ឧស្សាហ៍​មានការ​បង្ក​រោគ​
​មានការ​សិក្សា​ច្រើនណាស់ បាន​ភ្ជាប់​ទំនាក់ទំនង​គ្នា រវាង​ការ​កង្វះ​វីតាមីន D និង​ការ​ឧស្សាហ៍​មានការ​បង្ក​រោគ​ម្តង​ហើយ​ម្តងទៀត​។ បើសិនជា​គេ​ឧស្សាហ៍ មាន​ជំងឺ​ផ្តាសាយ ចូរ​សុំ​គ្រូពេទ្យ ឲ្យ​ថតកាំរស្មីអ៊ិច​ដើម្បី​កំណត់ថា​តើ កូន​កង្វះ​វីតាមីន D ឬ​អត់​។​

​ឃើញ​ឆ្អឹងជំនី​ផុស​ចេញពី​ស្បែក​
​ដូច​ខ្ញុំ​បាន​និយាយ ពី​ចំណុច​ដំបូង​ពី​ខាងលើ​អញ្ចឹង​គឹ​ថា ឆ្អឹង​របស់គេ អាច​នឹង​លូតលាស់​ខុសធម្មតា ហើយ​វា​ក៏​ជាស​ញ្ញា​ញឹកញាប់​មួយ នៃ​ជំងឺ​កង្វះ​វីតាមីន D​។ ដូច្នេះ បើសិនជា​អ្នករក​ឃើញថា មាន​ឆ្អឹងជំនី​ទាំង​ផ្ទាំងៗ ផុស​ចេញពី​ស្បែក​តែ​ម្តងនោះ វា​អាចជា​អាកា​រៈ​មួយ​ហៅថា Rachitic Rosary ដែល​បង្កឡើង​ដោយសារ​កង្វះ​ជាតិ​កាល់ស្យូម​។​

​ការលូតលាស់​មាន​ភាព​យឺតយ៉ាវ​
​ក្នុងករណី​កាន់តែ​ធ្ងន់ធ្ងរ​នោះ កូន​អាច​នឹង​ពិបាក​ទទួល បានការ​លូតលាស់​ខាង​រាងកាយ​ពេញលេញ ឬ​លឿន​ដូច​ក្មេង​ដទៃ​ណាស់ ជាពិសេស ការ​ក្រឡាប់ ឬ​លូន​ជាដើម ព្រោះ​ពួកគេ​មិនអាច​ទ្រ​ទម្ងន់​ខ្លួនឯងបាន​នៅឡើយ ហើយ​ដៃជើង អាច​នឹងមាន​លក្ខណៈ​ហើម​ទៀតផង​៕

​ត្រួតពិនិត្យ​ដោយ​៖ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com