ពីនេះ ពីនោះ
រួមគ្នា​កម្ចាត់​សត្រូវ​រួម​
14, Aug 2016 , 12:59 pm        
រូបភាព
ដោយ:

​កំណាព្យ​បទ ពាក្យ​៨
​ដោយ ប៉ាកកា​ខ្មៅ​



-​គ្រប់​ក្រុម​បក្សពួក​កុំ​វក់​វង្វេង​
​សូម​ឈប់​ធ្វើ​លេង​គួរ​ជ្រែងជើង​ទប់​
​រួមគ្នា​ដោះស្រាយ​ទាំងថ្ងៃទាំងយប់​
​កុំ​រារាំង​ទប់​ងប់​ប៉ែង​ជើង​គ្នា​។​

-​ស្រាយ​បញ្ហា​រាស្ត្រ​បញ្ចៀស​ក្រីក្រ​
​សូម​ធ្វើ​រឿង​ល្អ​ដើម្បី​ប្រជា​
​រឿង​ខ្វែងគំនិត​គំនុំ​ចងពៀរ​
​គួរ​និយាយ​គ្នា​ទាំង​ស្រប​ប្រឆាំង​។​

-​គំនុំ​បុគ្គល​គួរ​ទុក​ដោយឡែក​
​ងាក​មក​ជជែក​រឿង​រាស្ត្រ​ឲ្យ​ខ្លាំង​
​ជួយ​អ្នក​ជនបទ​ឲ្យ​មាន​កម្លាំង​
​នាំ​អ្នកភូមិ​ច្បាំង​នឹង​ភាពក្រីក្រ​។​

-​អ្នកភូមិ​ធូរធារ​គ្រប់គ្នា​សប្បាយ​
​ព្រោះ​នយោបាយ​អ្នកដឹកនាំ​ល្អ​
​រាស្ត្រ​រដ្ឋរ​ស់បាន​ព្រោះស្រូវ​អង្ករ​
​ជួ​យក​រសិករ​ដូច​ជួយ​រដ្ឋា​។​

-​រាស្ត្រ​ព្រួយ​សន្ធឹក​ខ្វះ​ទឹក​ធ្វើស្រែ​
​ដង្កូវ​ហូរហែបំផ្លាញ​ផ្លែផ្កា​
​ផល​មិន​បានល្អ​ទាំង​ស្រែចម្ការ
​បាន​ស្បៀង​ឯណា​មក​ស្តុក​ក្នុង​ឃ្លាំង​?

-​រួម​គិត​រួម​ធ្វើ​សើរើ​កំហុស​
​គួរ​ឈប់​បន្តុះបង្អាប់​រារាំង​
កម្ចាត់​សត្រូវ​រួម​ជា​រនាំង​
​ក្រក្រី​ដែល​រាំង​មិន​ឲ្យ​ស្រុក​ថ្កើង​៕


© រក្សាសិទ្ធិដោយ thmeythmey.com