ជាតិ
សង្គមជាតិ
USAID បន្ត​ការលើកកម្ពស់​ការព្យាបាល និង​ផ្សះផ្សា​ឡើងវិញ ដល់​ជនរងគ្រោះ​ពី​របប​ខ្មែរក្រហម​
16, Aug 2016 , 10:19 pm        
រូបភាព
ដោយ: ថ្មីៗ
​រដ្ឋាភិបាល​សហរដ្ឋអាមេរិក តាមរយៈ​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​អភិ​វ​ឌ្ឃ​ន៏​អន្តរជាតិ (USAID) បានប្រកាស​គម្រោង​ថ្មី​មួយ ដល់​អង្គការ​ចិត្តសាស្ត្រ​សង្គម អន្តរ​វប្បធម៌ (TPO)​នៅ​កម្ពុជា ដើម្បី​ផ្តល់​ការព្យាបាល​សុខភាព​ផ្លូវចិត្ត​តាមបែប​ថ្មី សម្រាប់​បុគ្គល និង​សហគមន៍​នៅក្នុង​ខេត្ត​ចំនួន​១៥ ដែល​នៅតែ​ប្រឈមមុខ​នឹង​ការប៉ះទង្គិច​ផ្លូវចិត្ត ដោយសារ​ការឆ្លងកាត់​របប​ខ្មែរក្រហម ។



​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា ការងារ​នេះ នឹងត្រូវ​អនុវត្ត​ន៍ដោយ​សហ​ការ​ជាមួយ​អង្គការ​ក្តី​ករុណា​។ គម្រោង​ថ្មី​នេះ បញ្ជាក់​ពី​ការប្តេជ្ញា​ចិត្តជា​បន្ត​ រប​ស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ក្នុងការ​គាំទ្រ​ដល់​ការធ្វើ​អន្តរកាល​យុត្តិធម៌ សេរីភាព និង​ការផ្សះផ្សា​នៅ​កម្ពុជា​។​

​លោក Heidt ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា បាន​មានប្រសាសន៍ថា​៖«​ផលវិបាក​នៃ​របប​ខ្មែរក្រហម នៅតែ​ញាំញី​ដល់​ប្រជាជន​កម្ពុជា​ជាច្រើន ដែល​បាន​ឆ្លងកាត់​សម័យកាល​ដ៏​អាក្រក់​មួយ​នេះ​»​។ បើតាម​លោក Heidt គម្រោង​នេះ នឹង​ជួយ​ប្រជាជន​កម្ពុជា​រាប់ពាន់​អ្នក ដែល​កំពុង​រងគ្រោះ ពី​ការចងចាំ​នៃ​សម័យ​កាលនោះ ឲ្យ​ទទួលបាន​សេវាកម្ម​សុខភាព​ផ្លូវចិត្ត​សំខាន់ៗ ដែល​នឹង​ជួយ​ឲ្យ​ពួកគេ រស់​ដោយ​សុភមង្គល និង​អាចបំពេញ​ការងារ​បាន​ល្អ​៕


Tag:
 USAID
  Heidt
  ​ខ្មែរក្រហម​
© រក្សាសិទ្ធិដោយ thmeythmey.com