ពីនេះ ពីនោះ
ពាក្យ​«​សុប្បភាត​» មានន័យ​ដូច​ពាក្យ​«​អរុណោទ័យ​»
18, Aug 2016 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​ពាក្យ​ថា​«​សុប្បភាត​» គឺជា​ពាក្យ​ខ្មែរ មួយ​ដែល​គេ​កម្រ​ឃើញ​មានប្រើ និង​សរសេរ​។ ប៉ុន្តែ​ពាក្យ​នេះ នៅក្នុង​វចនានុក្រម​ខ្មែរ​របស់ សម្ដេចព្រះសង្ឃរាជ ជួន ណាត គឺមាន​អត្ថន័យ​ដូចខាងក្រោម​៖



​ពាក្យ​«​សុប្បភាត​» មាន​ថ្នាក់​ពាក្យ​ជានា​ម មានន័យថា អរុណោទ័យ​, ពេល​ថ្ងៃ​រះ​, ពេល​ភ្លឺ​ឯកើត​។ ឧទាហរណ៍ ចេញដំណើរ​ទៅ​តាំងពី​សុប្បភាត​។ បើជា​គុណនាម មានន័យថា ដែល​រះ​ភ្លឺ​ច្បាស់​ពី​ទិសបូព៌ៈ វេលា​សុប្រភាត​។ សុប្បភាត សុវត្ថិ ឬ​សុប្រភាត សួស្ដី​, អរុណ សុវត្ថិ ឬ អរុណ សួស្ដី គឺមាន​អត្ថន័យ​ដូចគ្នា​។​

​ពាក្យ​ថា​«​សុប្បភាត​»​នេះ​ក៏មាន​អត្ថន័យ​ដូច​ទៅនឹង​ពាក្យ​ថា «​វាសរសង្គៈ » ដែល​មានន័យថា អរុណោទ័យ​ដូចគ្នា​។​

​ដកស្រង់​ពី​វចនានុក្រម​សម្ដេចព្រះសង្ឃរាជ ជួន ណាត


© រក្សាសិទ្ធិដោយ thmeythmey.com