ព័ត៍មានសុខភាព
សុខភាព៖ ញ៉ាំ​ផ្អែម​ច្រើន អាច​កើត​មហារីក​ទេ​?
24, Jun 2017 , 1:39 pm        
រូបភាព
ដោយ: ថ្មីៗ
ជាតិ​ផ្អែម ត្រូវបាន​គេ​ចាត់ទុកថា ជា​របស់​ផ្អែម​ពុល ព្រោះ​វា​បណ្តាល​ឲ្យ​កើត​ជំងឺ​ច្រើន ដូចជា ជំងឺ​បេះដូង និង​បេះដូង​ជាដើម​។ យ៉ាងណាមិញ មាន​ទ្រឹស្តី​មួយ​បញ្ជាក់ថា សព្វថ្ងៃនេះ ជាតិ​ផ្អែម ក៏​អាច​បណ្តាល​ឲ្យ​កើត​មហារីក​ដែរ​។ ចាប់តាំងពី​ជាតិ​ផ្អែម គឺជា​ប្រភព​នៃ​ថាមពល​មក វា​ត្រូវបាន​គេ​ចាត់ទុកថា ជា​របស់​ដែល​ទៅ​ចិញ្ចឹម​កោសិកា​មហារីក និង​ជួយ​ឲ្យ​កោសិកា​ទាំងនោះ បំបែក​ខ្លួន​បាន​យ៉ាងច្រើន ដូច្នេះ ជំងឺ​មហា​រី កាន់តែ​លូតលាស់​ខ្លាំង​ដែរ​។ ការ​ញ៉ាំ​ជាតិ​ផ្អែម​ច្រើន នឹងធ្វើ​ឲ្យ​កើនឡើង កម្រិត​អាំង​ស៊ុយ​លីន​ក្នុង​ខ្លួន ដែល​នាំ​ឲ្យ​ធាត់ ដូច្នេះ លទ្ធផល​ទាំងពីរ​នេះ គ្រប់គ្រាន់​នឹងធ្វើ​ឲ្យ​មនុស្ស​ម្នាក់ កើត​ជំងឺមហារីក​បាន​ហើយ​។

 
​ការសិក្សា​មួយ ដែល​ចុះផ្សាយ​ក្នុង​សារព័ត៌មាន Current Opinion on Endocrinology, Diabetes and Obesity បាន​បញ្ជាក់ថា ការ​ញ៉ាំ​អាហារ​សំបូរ​ជាតិ Fructose ឬ​ទម្រង់​អាហារ​ផ្អែម ជា​ប្រភេទ​ផ្លែឈើ​ធម្មជាតិ និង​ទឹកឃ្មុំ អាចធ្វើ​ឲ្យ​មនុស្ស​ម្នាក់ កើត​ជំងឺមហារីក​លំពែង ឬ​ពោះវៀនធំ ឬ​មហារីក​ផ្សេងៗ​ទៀត​បាន​។ សារធាតុ Fructose នឹងត្រូវ​បំ​លែង​ជា​គ្លុយកូស សម្រាប់​បង្កើតជា​ថាមពល ដល់​រាងកាយ​ប្រើប្រាស់​។ ការ​បំ​លែង​នេះ ក៏​បង្កើន​ការ​សំយោគ​ប្រូតេអ៊ីន ដែល​អាច​ជំរុញ​ដល់​ការលូតលាស់ ដុំ​សាច់​មហារីក​ដែរ​។ 
 
​ការ​ញ៉ាំ​អាហារ​សំបូរ​ជាតិ Fructose ច្រើន វា​នឹង​ត្រូវបាន​អង់ស៊ីម រំលាយ​ទៅជា​ជាតិ​គ្លុយកូស ដើម្បី​បង្កើតជា​ថាមពល​ផង និង​អាស៊ីត Pyruvic ផង​។ ចូរ​ចាំ​ថា កោសិកា​មហារីក​លូតលាស់​បានល្អ គឺ​ស្ថិតក្នុង​មជ្ឈដ្ឋាន អាស៊ីត ហើយ​ស្ករ​នេះហើយ គឺជា​អាស៊ីត​បែប​ធម្មជាតិ​។ 
 
​ការសិក្សា​មួយ​ផ្សេងទៀត​បញ្ជាក់ថា ជំងឺមហារីក​សុដន់​លើ​ស្ត្រី​វ័យ​ចំណាស់ មាន​ទំនាក់ទំនង​គ្នា នឹង​ការ​ញ៉ាំ​អាហារ​មាន​ផ្អែម​ច្រើន ព្រោះ​វា​នឹង​បង្កើន កម្រិត​អាំង​ស៊ុយ​លីន​ក្នុង​ឈាម​។ រឿងនេះ​ប្រឈម​ខ្លាំង នឹង​ការកើត​ជំងឺមហារីក​សុដន់ ជាពិសេស បើសិនជា​ពួកគេ មាន​ជំងឺ​ទឹកនោមផ្អែម​ទៀត​។ 
 
​ដូច្នេះ ក្រោយពី​បាន​យល់ដឹង អំពី​ការ​ញ៉ាំ​ផ្អែម អាច​ប្រឈម​ខ្លាំង​នឹង​មហារីក​រួចមក បងប្អូន​ប្រហែលជា​មានគំនិត​មួយ គឺ​ត្រូវ​ឈប់​ញ៉ាំ​ផ្អែម​តែម្តង ទើប​អាច​ការពារ​បាន​។ ប៉ុន្តែ ស្ថិត​ត្រង់ចំណុច​នេះ អ្វីដែល​បងប្អូន​អាចធ្វើ​បាន មិនមែន​ឈប់​ញ៉ាំ​តែម្តង​នោះទេ តែ​គ្រាន់តែ​កាត់បន្ថយ​ឲ្យ​បាន​ច្រើន​បំផុត តាមតែ​អាចធ្វើ​ទៅបាន​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh 

© រក្សាសិទ្ធិដោយ thmeythmey.com