ជាតិ
​​​ន​យោ​បាយ​ជាតិ​
អនុប្រធាន គ​.​ជ​.​ប ថា ឯកឧត្តម សម រង្ស៊ី អាច​ចុះឈ្មោះ​បោះឆ្នោត​បាន​
26, Aug 2016 , 11:29 am        
រូបភាព
អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) លោក គូ​យ ប៊ុន​រឿន អះអាងថា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ឯកឧត្តម សម រង្ស៊ី អាចមាន​សិទ្ធិ​ចុះឈ្មោះ​បោះឆ្នោត​បាន នៅ​អាណត្តិ​ក្រោយនេះ​។ តែ​លោក មិនបាន​លើក​ពី​មាត្រា​នៃ​ច្បាប់បោះឆ្នោត ដែល​អាច​បញ្ជាក់​ពី​អំណះអំណាង​ណាមួយ​ឡើយ​។​




​ថ្លែង​នៅក្នុង​សន្និសីទកាសែត​ព្រឹក​នេះ​លោក គួ​យ ប៊ុន​រឿន គ្រាន់តែ​បញ្ជាក់​ដូច្នេះ​ថា បើតាម​គោលការណ៍​ច្បាប់​នោះ​ឯកឧត្តម សម រង្ស៊ី អាចមាន​សិទ្ធិ​ពេញលេញ ក្នុងការ​ចុះឈ្មោះ​បោះឆ្នោត​។ ប៉ុន្តែ​ការចុះឈ្មោះ​នេះ គេ​អាចមាន​សិទ្ធិ​ប្ដឹង​ជំទាស់​ឯកឧត្តម សម រង្ស៊ី មិន​ឲ្យ​ចុះឈ្មោះ​បាន បើសិនជា​គេ​រកឃើញថា ការចុះឈ្មោះ​បោះឆ្នោត​របស់​ប្រមុខ​បក​សង្គ្រោះ​ជាតិ​រូបនេះ មាន​ភាពមិនប្រក្រតី​នោះ​។​
 
​ការលើកឡើង​របស់លោក គួ​យ ប៊ុន​រឿន នេះ​ធ្វើឡើង​ផ្ទុយ​ពី​ការបកស្រាយ​របស់​ប្រធាន​គណកម្មាធិការ​រៀបចំ​ការបោះឆ្នោត លោក ស៊ិ​ក ប៊ុន​ហុក ដែល​ធ្លាប់​បញ្ជាក់ថា ឯកឧត្តម សម រង្ស៊ី មិនអាច​ចុះឈ្មោះ​បោះឆ្នោត និង​មិនអាច​ឈរឈ្មោះ​បោះឆ្នោត​បានទេ ព្រោះតែ​ប្រធាន​បក្សប្រឆាំង​រូបនេះ មានឈ្មោះ​ជា​«​ទណ្ឌិត​» ដែល​ច្បាប់បោះឆ្នោត​មិន​អនុញ្ញាតឲ្យ​មាន​សិទ្ធិ​បោះឆ្នោត​ឡើយ​៕

Tag:
 សម រង្ស៊ី​
  គ​.​ជ​.​ប
© រក្សាសិទ្ធិដោយ thmeythmey.com