កីឡាជាតិ
ជាតិ
យុវជន​សាលា​បាល់ទាត់​ជាតិ​កម្ពុជា​ក្លាយជា​ម្ចាស់​ជើងឯក​ក្នុង​ព្រឹត្តិការណ៍​នៅ​ចិន​
27, Aug 2016 , 11:42 am        
រូបភាព
ដោយ: រួបរួម
ក្រុមយុវជន​អាយុ​ក្រោម​១៥​ឆ្នាំ​នៃ​សាលា​បាល់ទាត់​ជាតិ​បាទី ក្លាយជា​ម្ចាស់​ជើងឯក​ក្នុង​ព្រឹត្តិការណ៍ «The Belt and Road Initiative» U15 Boys Football Touament ដែល​រៀបចំ​តាំងពី​ថ្ងៃទី​២៤ ខែសីហា នៅ​ប្រទេស​ចិន​។


​ក្រុម​មកពី​ប្រទេស​កម្ពុជា ជប៉ុន កា​ហ្សា​ក់​ស្ថាន ម៉ាឡេស៊ី ប៉ា​គី​ស្ថាន សិង្ហ​បុរី អេ​ស្ប៉ា​ញ រួមជាមួយ​ម្ចាស់ផ្ទះ​ចិន ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ «The Belt and Road Initiative» U15 Boys Football Touament ដែល​រៀបចំឡើង​ដើម្បី​ពង្រឹង​ការយល់ដឹង​ពី​គម្រោង​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់ និង​វិថី​សូត្រ​ចិន​។

​កម្ពុជា​តំណាង​ដោយ​ក្រុមយុវជន​អាយុ​ក្រោម​១៥​ឆ្នាំ​នៃ​សាលា​បាល់ទាត់​ជាតិ​បាទី ក្រោម​ការដឹកនាំ​របស់​គ្រូបង្វឹក​ជនជាតិ​ជប៉ុន Inoue Kazunori​។ យោងតាម​ការផ្សាយ​រប​ស់ទំ​ព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (FFC)  យុវជន​កម្ពុជា​ឆ្លងកាត់​ការប្រកួត​៥​លើក ដោយ​មិន​ស្គាល់​បរាជ័យ​។​

​កាលពី​ថ្ងៃទី​២៥ ខែសីហា ពួកគេ​បានឈ្នះ​ក្រុមយុវជន Jianyin School របស់​ចិន ក្នុង​លទ្ធផល ៣-០ មុននឹង​លត់​ក្រុម Cempaka Inteational School របស់​ម៉ាឡេស៊ី ក្នុង​លទ្ធផល​រហូតដល់​ទៅ​២៧-០ ។​

​នៅ​ថ្ងៃទី​២៦ ខែសីហា ក្រុមយុវជន​សាលា​បាល់ទាត់​ជាតិ​កម្ពុជា បានបញ្ចប់​ការប្រកួត​ក្នុង​លទ្ធផល​ស្មើ ១-១ ជាមួយ​ក្រុម Warriors Football Club របស់​សិង្ហ​បុរី មុនពេល​យកឈ្នះ​ក្រុម Orient  FC Football Team របស់​ជប៉ុន ៥-៤ ដោយ​ការទា​ត់បាល់​ប៉េ​ណា​ល់​ទី បន្ទាប់ពី​បញ្ចប់​លទ្ធផល​ស្មើ ៣-៣ នៅ​ម៉ោង​ធម្មតា​។​

​ឈានដល់​ថ្ងៃទី​២៧ ខែសីហា​នេះ ក្រុមយុវជន​សាលា​បាល់ទាត់​ជាតិ​កម្ពុជា បាន​ប្រកួត​ជាមួយ​ក្រុមយុវជន Sdushor No 8 Team របស់​កា​ហ្សា​ក់​ស្ថាន ដោយ​ទទួលបាន​ជ័យជម្នះ​ក្នុង​លទ្ធផល ៣-២ ៕


Tag:
 U15
  បាល់ទាត់​
© រក្សាសិទ្ធិដោយ thmeythmey.com