ជាតិ
សង្គមជាតិ
ឧទ្ធរណ៍​បើកសវនាការ​លើ​បណ្ដឹង​របស់​មន្ត្រី​អាដហុក៤រូប ដែល​សុំ​មោឃភាព​នីតិវិធី ACU
30, Aug 2016 , 9:29 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ នៅ​ព្រឹក​ថ្ងៃទី៣០ សីហា​នេះ សាលាឧទ្ធរណ៍ កំពុងបើក​សវនាការ​លើ​បណ្ដឹង​របស់​មន្ត្រី​អាដហុក៤រូប ដែល​សុំ​មោឃភាព​នីតិវិធី​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករ​លូ​យ ជុំវិញ​ដំណើរ​រឿងរ៉ាវ​ពាក់ព័ន្ធ​នឹង​ករណី​កញ្ញា ខុម ចាន់​តា​រ៉ា​ទី ហៅ​ស្រីមុំ ជាមួយ​ឯកឧត្តម កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ។



គួរ​បញ្ជាក់ថា មន្ត្រី​អាដហុក​ទាំង៤រូប គឺ លោក នី សុខា, លោក យី សុខសាន្ត, លោក ណៃ វង់​ដា និង​លោកស្រី លឹម មុន្នី ត្រូវបាន​តុលាការ​រាជធានី​ភ្នំពេញ សម្រេច​បញ្ជូន​ខ្លួន​ទៅ​ឃុំ​បណ្តោះអាសន្ន ក្រោម​បទ​ចោទ«សូកប៉ាន់​សាក្សី» កាលពី​ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១។ បើ​គិត​មកដល់ពេលនេះ ពួកគាត់​ទាំង៤រូបនេះ ជាប់ពន្ធនាគារ ជាង២ខែ​ហើយ។ បើតាម​ការចោទប្រកាន់​របស់​តុលា​ការជាន់​ទាប អ្នក​ទាំង៤រូប​ខាងលើ សុទ្ធតែ​ជាប់​ពាក់ព័ន្ធ​នឹង​រឿងរ៉ាវ​របស់​កញ្ញា ខុម ចាន់​តា​រ៉ា​ទី ហៅ​ស្រីមុំ ជាមួយ​ឯកឧត្តម កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ៕


© រក្សាសិទ្ធិដោយ thmeythmey.com