ជាតិ
UC រៀបចំ​វេទិកា​នៃ​ភាពជោគជ័យ ក្នុងការ​ចែករំលែក​គ​ន្លឹះ និង​ចំណេះដឹង​
30, Aug 2016 , 7:39 pm        
រូបភាព
​ភ្នំពេញ​៖ សាកលវិទ្យាល័យ​កម្ពុជា បានរៀបចំ​វេទិកា​ដើម្បី​ភាពជោគជ័យ​ស្ដីពី «​ការអប់រំ ជំនាញ និង​ការងារ​» ។ វេទិកា​នេះ ប្រព្រឹត្តទៅ​មាន​រយៈពេល​៥​ថ្ងៃ ចាប់ពី​ថ្ងៃទី ២៩ សីហា ដល់​ថ្ងៃទី​០២ កញ្ញា ឆ្នាំ​២០១៦ នៅ​សាកលវិទ្យាល័យ​កម្ពុជា វេលា​ម៉ោង​៨​ព្រឹក ដល់​ម៉ោង​៦​ល្ងាច ។ វេទិកា​នេះ ចូលរួម​ដោយ​ឥតគិតថ្លៃ​។



​វេទិកា​នៃ​ភាពជោគជ័យ​នេះ សំដៅ​ទៅលើ​កម្មវិធី​មួយ ដែល​ជួយ​ឲ្យ​សាធារណជន ជាពិសេស​យុវជន សិស្ស​និស្សិត បាន​យល់ដឹង​និង​បណ្ដុះ​ការចាប់អារម្មណ៍​ទៅលើ​ភាពជោគជ័យ​ក្នុង​វិស័យ​អប់រំ ជំនាញ និង​ការងារ​។ វេទិកា​នេះ បើក​ជា​សាធារណៈ និង​ឥតគិតថ្លៃ​សម្រាប់​អ្នកសិក្សា​អំពី​ជំនាញ​វិជ្ជាជីវៈ ក៏ដូចជា​សិស្ស​និស្សិត ដែលជា​អ្នក​ដែលមាន​ចំណាប់អារម្មណ៍ ក្នុងការ​ស្វែងរក​នូវ​ភាពជោគជ័យ​ក្នុងការ​សិក្សា ជំនាញ ក័​ដូចជា​ឪ​កាស​ការងារ​ផ្សេងៗ​។

​វាគ្មិន​ក្នុង​វេទិកា​នេះ សុទ្ធសឹងតែ​ជា​អ្នកជំនាញ​ដែល​ន​នឹង​ចែករំលែក​គន្លឹះ​ដែល​ឆ្ពោះទៅកាន់​ភាពជោគជ័យ ហើយ​ថែមទាំង​ចែករំលែក​នូវ ការយល់ដឹង​បន្ថែម​សម្រាប់​សិស្សានុសិស្ស ថ្នាក់​ទី​១២ អំពី​មុខជំនាញ​ដែល​ពួកគេ​គួរតែ​ជ្រើសរើស​យកមក​សិក្សា ដើម្បី​តម្រង់​ជំនាញ​របស់​ពួកគេ និង​ដើម្បី​ត្រៀមខ្លួន​ឲ្យ​រួចស្រេច​សម្រាប់​ការងារ​នៅ​ថ្ងៃ​អនាគត​។

​ជាមួយគ្នានេះ វាគ្មិន​សំខាន់ៗ​ដែលជា​អ្នកជំនាញ និង​សហគ្រិន នឹង​ចែករំលែក​គន្លឹះ​សំខាន់ៗ​ដូចជា អាជីព និង​ជំនាញ​វិជ្ជាជីវៈ​នៅក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​, អង្គការក្រៅរដ្ឋាភិបាល និង​ឪ​កាស​ការងារ​, អាស៊ាន និង​ឪ​កាស​ការងារ​, រួមចំណែក​នៅក្នុង​ការ​អភិវឌ្ឍ​នៃ​វីដេអូ​, សារៈសំខាន់​នៃ​ជំនួប​ដំបូង​, តើ​ត្រូវធ្វើ​ដូចម្ដេច​ដើម្បី​ក្លាយជា​សហគ្រិន​ដ៏​ជោគជ័យ​, តើ​សិស្ស​និស្សិត​គួរ​សិក្សា​យ៉ាងដូចម្ដេច​ដើម្បី​ប្រឡង​ជាប់​, តើ​ត្រូវធ្វើ​ដូចម្ដេច​ដើម្បី​ទទួលបាន​ភាពជោគជ័យ​នៅពេល​កំពុង​រៀន​នៅ​សាកលវិទ្យាល័យ និង​ប្រធានបទ​ដែលជា​ការចាប់អារម្មណ៍ ផ្សេងៗ​ទៀត​។​

​សូមបញ្ជាក់ថា វគ្គ​បណ្ដុះបណ្ដាល​នីមួយៗ មាន​រយៈពេល​ពី​២ ទៅ​៣ ម៉ោង ហើយនឹង​មានការ​លើក​ទឹកចិត្ត​ឲ្យ​ចូលរួម​បញ្ចេញ​មតិយោបល់ និង​ការ​សួរ​សំណួរ​ផ្សេងៗ​ទៅ​វាគ្មិន​។ ដោយឡែក ក៏មាន​ការធ្វើ​ទស្សនកិច្ច​នៅ​ស្ថានីយទូរទស្សន៍​អាស៊ីអាគ្នេយ៍ ពី​ការបង្ហាញ​ពី​របៀប​នៃ​ការថត​វីដេអូ​ដោយ​ប្រើប្រាស់​ទូរ​សព្ទ​ដៃ iPhone  , ការរៀន​ពី​របៀប​ឆុង​កាហ្វេ និង​ការបង្រៀន​ខ្លីៗ​ផ្សេងៗ​ជាច្រើន​ទៀត​ដែល​ទាក់ទង​នឹង​បំ​ណិ​ន​ជីវិត​ផងដែរ​៕


© រក្សាសិទ្ធិដោយ thmeythmey.com