ពីនេះ ពីនោះ
ចក​វ៉ក​កម្ពុជា ក្នុង​កំណត់ត្រា​មាន​មួយកន្លែង​គត់​គឺ​តំបន់​ជួរ​ភ្នំ​ក្រវ៉ា​ញ់​
02, Sep 2016 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​ចក​វ៉ក​កម្ពុជា គឺជា​ឈ្មោះ​សត្វ​ស្លាប​មួយ​ប្រភេទ មាន​រូបរាង​ស្រដៀង បក្សី​ឈ្មោះ​ជា​ភាសា​អង់គ្លេស​ថា Black-hooded Laughingthrush ប៉ុន្តែ​បក្សី​នេះ​មាន​ក្បាល​ពណ៌​ខ្មៅ ផ្នែក​ពោះ និង​ដើម​កមាន​ពណ៌​ប្រផេះ​ក្រ​ម៉ៅ និង​មាន​ដៅ​ពណ៌​ស​មួយ​ដុំ​នៅ​ក​។ តាម​ការសិក្សា​ស្រាវជ្រាវ បក្សី​នេះ ច្រើន​រស់នៅ​តាម​ព្រៃស្រោង  និង​មាន​របាយ​រស់នៅ​គឺជា​ហ្វូង និង​កំណត់​តំបន់​ច្បាស់លាស់​។ សត្វ​ស្លាប់​មួយ​ប្រភេទ​នេះ បាន​ចូលក្នុង​កំណត់ត្រា​តែមួយ​កន្លែង​គ​ត់​គឺ​នៅ​តំបន់​ជួរ​ភ្នំ​ក្រវ៉ា​ញ់ នៃ​ប្រទេស​កម្ពុជា ប៉ុណ្ណោះ ក្រៅពី​នោះគេ​មិនទាន់​ប្រទះឃើញ​នៅឡើយ​ទេ​៕



​ដកស្រង់​ពី​សៀវភៅ​៖ សត្វ​ស្លាប​នៃ​ប្រទេស​កម្ពុជា​, រៀបរៀង​ដោយ​លោក​តាន់ សេដ្ឋា និង កូ​លីន ភូ​ល​



Tag:
 បក្សី​នៅ​ប្រទេស​កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com