ពីនេះ ពីនោះ
របៀប​ធ្វើ​ពូ​ទីន​ដ៏​ងាយស្រួល​
01, Sep 2016 , 7:30 pm        
រូបភាព
ដោយ: ថ្មីៗ
 
​មនុស្ស​មួយចំនួន​ចូលចិត្ត​ញ៉ាំ​បង្អែម​ពូ​ទីន​នេះ​ណាស់ ព្រោះ​វា​មាន​រសជាតិ​ឆ្ងាញ់​។ ដូចនេះ​ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​វិធី​ដែល​ងាយស្រួល​បំផុត​ក្នុង​ការធ្វើ​។ តើ​មាន​អ្វី​ខ្លះទៅ​?
 
​គ្រឿងផ្សំ ៖ ស្ករ​ខ្មៅ​ចំនួន​៥០​ក្រាម ទឹក​ចំនួន​៥០​ក្រាម ទឹកដោះគោ​ចំនួន​៤០០​ក្រាម ស្ករស​ចំនួន​៣០​ក្រាម ពងមាន់​ចំនួន​៣​គ្រាប់​។​

 
​របៀប​ធ្វើ ៖
​ដំបូង​អ្នក​ត្រូវយក​ស្ករ​ខ្មៅ និង​ទឹក​ដាក់​ក្នុង​កែវ​មួយ រួច​កូរ​វា​ឲ្យ​សព្វ ទើប​ដាក់ចូល​ក្នុង​ម៉ៃ​ក្រូ​វ៉ែ​យ​ចំនួន​មួយ​នាទី​ទើប​យកចេញ​។ ក្រោយ​ពេលដែល​យកចេញ​មក​រួច អ្នក​អាច​ចាក់​វា​ចូលទៅក្នុង​កែវ​នីមួយៗ​។​
 
​បន្ទាប់មក​អ្នក​អាច​គោះ​ពងមាន់​ចូលទៅក្នុង​ចាន​មួយ រួច​វ៉ៃ​វា​ឲ្យ​សព្វ ទើប​ចាក់​ក្នុង​សំណាញ់​មួយ​ដើម្បី​ត្រង​យក​កាក​វា​ចេញ​ចំនួន​២​ដង​។​
 
​បន្ទាប់មកទៀត​អ្នក​អាច​ចាក់​ទឹកដោះគោ​លាយ​ជាមួយ​ស្ករ ហើយ​ដាក់​ចូលក្នុង​ម៉ៃ​ក្រូ​វ៉ែ​យ​ចំនួន​មួយ​នាទី​កន្លះ ទើប​ចាក់​ចូលទៅ​លាយ​ជាមួយ​ពងមាន់​នោះ​។​
 
​ក្រោយ​ពេលដែល​អ្នក​លាយ​បញ្ចូល​គ្នា​រួច អ្នក​អាច​ចាក់​ចូលទៅក្នុង​កែវ​ដែលមាន​ស្ករ​ខ្មៅ រួច​យក​វា​ទៅ​ចំហុយ​ចំនួន​១៥​នាទី ហើយ​ទុក​ក្នុង​ឆ្នាំង​ចំនួន​១០​នាទី​ទើប​អាច​យក​ចេញមក​ញ៉ាំ​បាន​។​
 
​ក្រោយ​ពេលដែល​អ្នកយក​ចេញពី​ឆ្នាំង អ្នក​អាចយ​កវា​ទៅ​ដាក់​ក្លាសេ​ក៏បាន ឬ​ញ៉ាំ​ក្តៅៗ​ក៏បាន​ទៅតាម​ចំណង់​ចំណូលចិត្ត​អ្នក​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh 

© រក្សាសិទ្ធិដោយ thmeythmey.com