ពីនេះ ពីនោះ
មាន​ដំបៅ​រលួយ​វល្លិ ដីស​ព្រៃ​, វល្លិ​ស្ដំ​ព្រៃ អាច​ព្យាបាល​បាន​
03, Sep 2016 , 12:59 pm        
រូបភាព
ដោយ: ថ្មីៗ
 
​ដីស​ព្រៃ​, វល្លិ​ស្ដំ​ព្រៃ គឺជា​ឈ្មោះ​វល្លិ​វារ​លើ​ដើមឈើ​មួយ​ប្រភេទ ច្រើន​ដុះ​ក្នុងព្រៃ​ក្រាស់ និង​ព្រៃស្រោង​។

​វល្លិ​ប្រភេទ​នេះ មាន​មើម​ទោល​ដុះ​ឡើង​មួយឆ្នាំ​ម្ដង លើ​មើម​ចាស់ រាង​មូល និង​មាន​ឫស​ខ្ចីៗ​។ ចំណែក​នៅ​គល់​ស្លឹក លើ​បង្អស់ មាន​ដុះ​ពន្លក​ធាតុ​ម្សៅ រាង​ពងក្រពើរ ឬ​រាង​ជា​គោល​។ ពន្លក​គល់​ស្លឹក ឬ​មើម​ក្នុង​ដី មាន​ធាតុ​ពុល​ម្យ៉ាង ត្រូវ​លាង​ទឹក​ច្រើនដង មុននឹង​ចម្អិន ទើប​អាច​បំបាត់​ធាតុ​ពុល​នេះ​បាន​។ ដើម​វល្លិ​នេះ បើជា ដំណាំ​ដែល​គេ​ដាំ​គ្មាន​ជាតិពុល​ទេ គេ​អាច​បរិភោគ​មើម​បាន និង​ពន្លក​គល់​ស្លឹក​បាន​។ 
 
​វល្លិ​ដីស​ព្រៃ​នេះ មាន​ដើមកំណើត​ក្នុង​ទ្វីបអាស៊ី គេ​នាំទៅ​ដាំ ជា​ដំណាំ​គ្រប់​ស្រុក​ក្ដៅ​លើ​សកលលោក​។ ចំណែក​គ្រូ​ផ្សំ​ថ្នាំ តែង​យក​ពន្លក​គល់​ស្លឹក ដើម​ដីស​ព្រៃ នេះ​ទៅធ្វើ​ថ្នាំ​បំពោក​លើ​ដំបៅ​រលួយ ឲ្យ​ឆាប់​ជា​។​
​ដកស្រង់​ពី​សៀវភៅ​៖ វចនានុក្រម ការប្រើប្រាស់​រុក្ខជាតិ​ក្នុងប្រទេស​កម្ពុជា​,​រក្សា​សិទ្ធិ​អ្នកគ្រូ ឌី ផុន​
 

Tag:
 ​រុក្ខជាតិ​នៅ​កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com