ពីនេះ ពីនោះ
ចេកទេស​ធំ តាម​ការកត់ត្រា​ក្នុង​បញ្ជី​សត្វ​ស្លាប​គឺមាន​ស្ទើ​គ្រប់​ទីកន្លែង​
03, Sep 2016 , 2:59 pm        
រូបភាព
ដោយ: ថ្មីៗ
 
​ចេកទេស​ធំ គឺជា​ឈ្មោះ​សត្វ​ស្លាប​មួយ​ប្រភេទ មាន​មាឌធំ​ជាង​ចេកទេស​ដទៃ​។ ចំពោះ​បក្សី​ឈ្មោល មាន​ក្បាល ក និង​ស្លាប​ពណ៌​ខ្មៅ ផ្នែក​ពោះ ចុង​ខ្នង និង​កន្ទុយ​ពណ៌​ក្រហម មាន​ដៅ​ក្រហម​ធំ​លើ​លើ​ស្លាប​។ ចំណែក​បក្សី​ញី​វិញ មាន​ក្បាល​ប្រផេះ ថ្ងាស​លឿង និង​ខ្លួន​លឿង​។ យោងតាម​ការកត់ត្រា​ក្នុង​បញ្ជី​សត្វ​ស្លាប បក្សី​នេះ ច្រើន​រស់នៅ​តាម​ព្រៃស្រោង ពាក់កណ្ដាល​ស្រោង ព្រៃ​ជាំ និង​ព្រៃរបោះ​។ វា​ជា​ប្រភេទ​បក្សី​ដែលមាន​ស្ទើ​គ្រប់​ទីកន្លែង និង​បង្ហាញ​វត្តមាន​ពេញ​មួយឆ្នាំ​ផងដែរ​។ ជាទូទៅ​បក្សី​នេះ ច្រើន​បន្ត​ពូជ​ចាប់បី​ខែ មិថុនា ដល់​ខែ កក្ដ​ដា​៕


 
​ដកស្រង់​ពី​សៀវភៅ​៖ សត្វ​ស្លាប​នៃ​ប្រទេស​កម្ពុជា​, រៀបរៀង​ដោយ​លោក​តាន់ សេដ្ឋា និង កូ​លីន ភូ​ល​
 

Tag:
 បក្សី​នៅ​កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com