ជាតិ
សង្គមជាតិ
«​បុរស​ប៉ះ​ដៃ​នារី នាំ​ឲ្យ​មាន​ផ្ទៃពោះ​» បង្ហាញ​ពី​ល្បិច​បុរស និង​ការ​ប្រៀនប្រដៅ​កូនស្រី​
03, Sep 2016 , 9:59 pm        
រូបភាព
ដោយ:
 
​ភ្នំពេញ​៖ ឪពុកម្ដាយ និង​មនុស្ស​ចាស់​សម័យមុន​តែងតែ ប្រៀនប្រដៅ​កូនស្រី​របស់ខ្លួន​ថា​«​កុំ​ឲ្យ​មនុស្ស​ប្រុស​កាន់​ដៃ ប្រយ័ត្ន​មាន​ផ្ទៃពោះ​»​។ ពាក្យ​ប្រៀនប្រដៅ​នេះ ត្រូវបាន​លោក ប៉ាង រតនា មន្ត្រី​ស្រាវជ្រាវ​វិទ្យាស្ថាន​ភាសាជាតិ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​អះអាង​ជា​ល្បិច​របស់​ឪពុកម្ដាយ​ក្នុងការ ការពារ​កូនស្រី​របស់ខ្លួន ពី​មនុស្ស​ប្រុស​ដែល​ខិលខូច​។​


​មន្ត្រី​ស្រាវជ្រាវ​នៃ​វិទ្យាស្ថាន​ភាសាជាតិ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​រូបនេះ បាន​លើកឡើងថា បុរស​ខិលខូច គឺ​ដឹង​យ៉ាងច្បាស់​ថា ស្ត្រី​មាន​អារម្មណ៍​ស្រើបស្រាល​ពី​តិច ទៅ​អារម្មណ៍​ស្រើបស្រាល​ខ្លាំង ហើយ​នោះ​គឺជា​រឿង​ងាយស្រួល​សម្រាប់​មនុស្ស​ខិលខូច ដែលមាន​បំណង​មិនល្អ​ចំពោះ​ស្ត្រី​។ លោក​បញ្ជាក់ថា​នៅក្នុង​ចិត្តសាស្ត្រ​របស់​ស្ត្រី តែ​កាលណា​កើតមាន​អារម្មណ៍​ស្រើបស្រាល​ខ្លាំង​ហើយ គឺជា​ដំណាក់កាល​មួយ​ដែល​ពិបាក​នៅក្នុង​ការ​ប្រកែក កត្តា​នេះហើយ​ដែល​ធ្វើ​ឲ្យ​ស្ត្រី និង​យុវវ័យ​មួយចំនួន​ឈានដល់​ការបាត់បង់​ព្រហ្មចារី​របស់ខ្លួន​។​
 
​នៅក្នុង​ការបង្ហាញ​បាឋកថា ប្រចាំ​ខែសីហា ឆ្នាំ​២០១៦ នៅ​ពុទ្ធសាសនបណ្ឌិត្យ លោក ប៉ាង រតនា សង្កត់ធ្ងន់ថា ស្ត្រី​ត្រូវតែ​ចេះ​ដាក់​ព្រំដែន ចំពោះ​បុរស ឬក៏​សង្សារ​របស់ខ្លួន​ដើម្បី​ចៀសវាង​ការកើតមាន​អារម្មណ៍​ដែល​នាំ​ឲ្យ​បាត់បង​នូវ​កិ​ត្ត​យស​របស់ខ្លួន និង​គ្រួសារ​។ 
 
​សូម​អញ្ជើញ​ស្តាប់​ការពន្យល់​ខ្លី​របស់លោក ប៉ាង រតនា មន្ត្រី​ស្រាវជ្រាវ​នៃ​វិទ្យាស្ថាន​ភាសាជាតិ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​ដូចតទៅ​៖ 






 

Tag:
 សង្គម​
  ស្ត្រី
© រក្សាសិទ្ធិដោយ thmeythmey.com