ជាតិ
EU ផ្ដល់​ហិរញ្ញប្បទាន ១៥​លាន​ដុល្លារ ដើម្បី​ត​ភ្ជាប់​ពាណិជ្ជកម្ម​កម្ពុជា ឡាវ និង​មី​យ៉ាន់​ម៉ា​
04, Sep 2016 , 12:03 pm        
រូបភាព
ដោយ:
 
​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរ​ស័ក្តិ នៅ​ថ្ងៃទី​៣០​ខែកញ្ញា បានទទួល​ជួប​ប្រតិភូ​សហភាព​អឺរ៉ុប​(EU)  ដើម្បី​ពិភាក្សា​លើ​គម្រោង​អភិវឌ្ឍន៍​ពាណិជ្ជកម្ម​កម្ពុជា​។ ក្នុងជំនួប​នេះ តំណាង EU បាន​ឲ្យ​ដឹងថា EU បាន​បម្រុង​កញ្ចប់​ថវិកា​ប្រមាណ ១៥​លាន​ដុល្លារ ដើម្បី​គាំទ្រ​ដល់​ការតភ្ជាប់​ពាណិជ្ជកម្ម​ប្រទេស CLM ដែល​រួមមាន ប្រទេស​កម្ពុជា ឡាវ និង​ប្រទេស​មី​យ៉ាន​ម៉ា​។ នេះ​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​ក្រសួងពាណិជ្ជកម្ម​។​

 
​លោក ប៉ាន សូរ​ស័ក្ដិ មានប្រសាសន៍ថា កម្ពុជា​អាច​ទាញយក​ថវិកា​បាន​ច្រើន​ពី​គម្រោង​នេះ តាមរយៈ​គោលនយោបាយ​ពាណិជ្ជកម្ម​ច្បាស់លាស់​របស់ខ្លួន​។ 
 
​គម្រោង​ដែល  EU កំពុងតែ​រៀបចំ​នេះ នឹង​ចាប់ផ្ដើម​អនុវត្ត​នៅ​ពាក់កណ្ដាល​ឆ្នាំ​២០១៧ ខាងមុខ​៕
 
 
 
 

Tag:
 EU
© រក្សាសិទ្ធិដោយ thmeythmey.com