ពីនេះ ពីនោះ
ចាន់​, ប៉ែន ផ្លែ​ពណ៌​មាស មាន​ក្លិនក្រអូប អាច​បរិភោគ​ឆ្ងាញ់​ពិសា​
04, Sep 2016 , 12:59 pm        
រូបភាព
ដោយ: ថ្មីៗ
 
​ចាន់​, ប៉ែន គឺជា​ឈ្មោះ​ព្រឹក្ស ឬ​ចុ​ល្ល​ព្រឹក្ស​ម្យ៉ាង មាន​កម្ពស់​ចាប់ពី ៥ ទៅ​១០​ម៉ែត្រ​។ រុក្ខជាតិ​នេះ ច្រើន​ដុះ​ក្នុង​ព្រៃធំ នៃ​ឧបទ្វីប​ឥណ្ឌូចិន ហើយ​គេ​ដាំ​ជិត​ផ្ទះ សម្រាប់​យក​ផ្លែ​ពណ៌​មាស មាន​ក្លិនក្រអូប បរិភោគ​ឆ្ងាញ់​ពិសា​ណាស់​។


 
​ចាន់​, ប៉ែន ពេល​ដើម​នៅ​តូច មាន​ផ្លែ​ចេញមក​រាង​សំប៉ែត​(​គេ​ហៅថា ប៉ែន​) ប៉ុន្តែ​ដល់ពេល​ដែល​ដើម​វា​ចាស់​បន្តិច​មាន​ផ្លែ​រាង​មូល​(​គេ​ហៅថា ចាន់​)​។ រុក្ខជាតិ​នេះ គឺជា​ប្រភេទ​ឈើ​រឹង​មួយ​ប្រភេទ សម្រាប់​យកមក​ធ្វើ តុ ទូ ឬ​គ្រឿង​លម្អ​ផ្សេងៗ​។ ចំណែក​គ្រូ​ផ្សំ​ថ្នាំខ្មែរ តែងតែ​ប្រើ​ស្លឹក ឫស និង​ផ្លែ​មក​ផ្សំ​ធ្វើជា​ឱសថ ដោយ​ស្លឹក​គេ​បុក​ឲ្យ​ម៉ត់ ជា​ថ្នាំ​បំពោក​លើ​ដំបៅ​រលួយ​។ ចំណែក​ឫស លាយ​ជាមួយ​ដើម​ផ្សេងទៀត​ផ្សំ​ជា​ឱសថ​ព្យាបាល​ជំងឺ រោគ​ប៉ែ​ស្ដ និង រោគ​ស្ត្រី ចំណែក​ផ្លែ​គឺជា​ថ្នាំ​សម្លាប់​ព្រូន​៕
 
​ដកស្រង់​ពី​សៀវភៅ​៖ វចនានុក្រម ការប្រើប្រាស់​រុក្ខជាតិ​ក្នុងប្រទេស​កម្ពុជា​,​រក្សា​សិទ្ធិ​អ្នកគ្រូ ឌី ផុន​
 
 

Tag:
 ​រុក្ខជាតិ​នៅ​កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com