ពីនេះ ពីនោះ
ចេកទេស​តូច ចូលចិត្ត​រស់នៅ​ដោយ​ទុំ​លើ​ដើមឈើ​ជា​ហ្វូង​តូចៗ​
04, Sep 2016 , 2:59 pm        
រូបភាព
ដោយ: ថ្មីៗ
 
​ចេកទេស​តូច គឺជា​ឈ្មោះ​សត្វ​ស្លាប​មួយ​ប្រភេទ​ដែល​បក្សី​ឈ្មោល​មានបន្ទូល​ក្បាល និង​ខ្នង​ពណ៌​ប្រផេះ បំពង់ក​ពណ៌​ខ្មៅ ផ្នែក​ពោះ និង​ចុង​ខ្នង​ពណ៌​ក្រហម​។ ចំណែក​បក្សី​ញី​វិញ មាន​រូបរាង​ខុសពី​បក្សី​ឈ្មោល​ត្រង់ ក្បាល​ពណ៌​ប្រផេះ ផ្នែក​ពោះ និង​ចុង​ខ្នង​ពណ៌​ទឹកក្រូច​។

ជាទូទៅ​តាម​ការសិក្សា បក្សី​នេះ​ច្រើន​រស់នៅ​តាម​ព្រៃ​ល្បោះ តំបន់ឆ្នេរ តាម​ជាយព្រៃ និង​ព្រៃ​ស្រល់ ហើយ​ជា​បក្សី​មួយ​ប្រភេទ​ដែល​ចូលចិត្ត​រស់នៅ​ដោយ​ទុំ​លើ​ដើមឈើ​ជា​ហ្វូង​តូចៗ​។ ចំពោះ​របាយ​រស់នៅ​វិញ​គឺមាន​ស្ទើ​គ្រប់​ទីកន្លែង និង​បង្ហាញ​វត្តមាន​ពេញ​មួយឆ្នាំ ហើយ​បន្ត​ពូជ​ចាប់ពី​ខែ មីនា ដល់​ខែកញ្ញា ជា​រៀងរាល់ឆ្នាំ​៕
 
​ដកស្រង់​ពី​សៀវភៅ​៖ សត្វ​ស្លាប​នៃ​ប្រទេស​កម្ពុជា​, រៀបរៀង​ដោយ​លោក​តាន់ សេដ្ឋា និង កូ​លីន ភូ​ល​
 

Tag:
 បក្សី​នៅ​កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com