ជាតិ
បទសម្ភាសន៍
សម្រស់​ទឹកជ្រោះ​ព្រះ​និម្មិត កំពុង​អន្ទង​អារម្មណ៍​ភ្ញៀវទេសចរ​
01, Oct 2016 , 5:30 pm        
រូបភាព
ដោយ: ថ្មីៗ
ព្រះវិហារ​៖ រមណីយដ្ឋាន​ធម្មជាតិ ដែល​សូរ​សន្ធឹក​ទឹក​ហូរ​កាត់​ផ្ទាំង​ថ្ម​តូចធំ លាយឡំ​នឹង​សម្រស់​ព្រៃភ្នំ​ដ៏​ខៀវស្រងាត់​មួយ​នេះ គឺជា​រមណី​ដ្ឋា​ន​ទឹកជ្រោះ​ព្រះ​និម្មិត​ដ៏​ស្រស់បំព្រង ដែល​កំពុង​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ឲ្យ​ទៅ​កម្សាន្ត​នៅ​តំបន់​ទេសចរ​នា​ប៉ែក​ឦសាន​នៃ​ប្រទេស​កម្ពុជា មួយ​នេះ​។​



រមណីយដ្ឋាន​ទឹកជ្រោះ​ព្រះ​និ​មិ្ម​ត ដែល​នៅជាប់​ព្រំប្រទល់​កម្ពុជា​-​ឡាវ គឺ​ស្ថិតនៅក្នុង​សហគមន៍​ព្រៃឈើ​ព្រះ​លាន ឃុំ​ពំ​ពង់​ស្រឡៅ​ពីរ ស្រុក​ឆែប ខេត្តព្រះវិហារ​។ បើ​ធ្វើដំណើរ​ពី​ទី​រួម​ខេត្តព្រះវិហារ​ឆ្ពោះទៅកាន់​រមណីយដ្ឋាន​នេះ ត្រូវ​ឆ្លងកាត់​ផ្លូវជាតិ​លេខ ៦៤ និង​ផ្លូវលំ​ចម្ងាយ​ប្រមាណ ១៧០ គីឡូម៉ែត្រ​។ តែ បើ​ធ្វើដំណើរ​ពី​ទី​រួម​ខេត្តស្ទឹងត្រែង​ទៅកាន់​ទីកន្លែង​ទឹកជ្រោះ​ព្រះ​និ​មិ្ម​ត​នេះ មាន​ចម្ងាយ​ប្រមាណ ៧០ គីឡូម៉ែត្រ​៕

សូម​អញ្ជើញ​ទស្សនា​វីដេអូ​ពី​កម្មវិធី «​ថ្មីៗ​៣​នាទី​» ដូចតទៅ​៖





Tag:
 ThmeyThmey Video News
  ថ្មីៗ​៣​នាទី​
  ​ទេសចរណ៍​
  រមណី​ដ្ឋា​ន​
  ទឹកជ្រោះ​ព្រះ​និម្មិត​
  PreahNimithWaterfall
© រក្សាសិទ្ធិដោយ thmeythmey.com