ពីនេះ ពីនោះ
កំណាព្យ៖ កុំ​ភ្លេច​ឲ្យ​កូន​រៀន​!
08, Sep 2016 , 2:59 pm        
រូបភាព
ដោយ:
​កំណាព្យ​បទ កាកគតិ​
 
-​ប្រាំបី​កញ្ញា​
​ទិវា​អក្ខរា​
​ទូទាំង​សកល​
​រំលឹក​គ្រប់គ្នា​
​ឲ្យ​នឹកនា​ដល់​
​រវល់​បែក​វ៉​ល់​
​កុំ​ចោល​សិក្សា​។​

 
​រៀន​លេខ​អក្សរ​
​ចេះ​រួច​បន្ត​
​បង្កើត​បញ្ញា​
​ចេះ​ច្នៃប្រឌិត​
​គិត​រឿង​អស្ចារ្យ​
​បម្រើ​រដ្ឋា​
​គ្រួសារ​សង្គម​។​
 
-​ជំនាញ​ទន់​រឹង​
​រៀន​តាំង​ចិត្តនឹង​
​រៀន​ចោល​គំនុំ​
​រៀន​ដោះ​គំនាប​
​ខ្ពស់​ទាប​តូចធំ​
​រៀន​ជួយ​សង្គម​
​រៀន​រស់​ថ្លៃថ្នូរ​។​
 
-​មាតាបិតា​
​រវល់​យ៉ាងណា​
​កិច្ចការ​ស្រែ​អូរ​
​រែកពុន​លីសែង​
​ឬ​ជាប់​លក់ដូរ​
​កុំ​ចេះតែ​កូរ​
​រំខាន​កូន​រៀន​។​
 
-​បែងចែក​វេលា​
​ឲ្យ​កូន​គ្រប់គ្នា​
​បាន​ចេះ​របៀន​
​កូន​នឹង​រុងរឿង​
​បើ​គេ​បាន​រៀន​
​មិន​ថា​ក្រ​មាន​
​រៀន​ពិត​សំខាន់​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com