ពីនេះ ពីនោះ
ពពិច​ក្បាល​ខ្មៅ​ចុង​ខ្នង​ស ស៊ី​ផ្លែឈើ ហើយ​ហើរ​ជា​ហ្វូង​
10, Sep 2016 , 11:00 am        
រូបភាព
ដោយ: ថ្មីៗ
​ពពិច​ក្បាល​ខ្មៅ​ចុង​ខ្នង​ស គឺជា​ឈ្មោះ​បក្សី​មួយ​ប្រភេទ នៅពេល​ពេញវ័យ ផ្នែក​មុខ​និង​បន្ទូលក្បាល ពណ៌​ខ្មៅ ក្បាលមាន​កំប៉ោយ​បន្តិច ខ្លួន​ពណ៌​ប្រផេះ គូថ​ពណ៌​ក្រហម និង​ចុង​ខ្នង​ស​។ ចំណែក​នៅពេល​មិនទាន់​ពេញវ័យ បក្សី​នេះ​មាន​គូថ​ពណ៌​លឿង​។  កំណត់ត្រា​សត្វ​ស្លាប​បាន​បង្ហាញថា បក្សី​នេះ​ច្រើន​រស់នៅ​តាម​ដំណុះ​ព្រៃ​ក្មេង គុម្ពោធ​ព្រៃ វាលស្មៅ ដំណាំ​កសិកម្ម​។ បក្សី​នេះ​ច្រើន​ស៊ី​ផ្លែឈើ ហើយ​ហើរ​ជា​ហ្វូង​។ ចំណែក​របាយ​រស់នៅ​វិញ គឺ​តែង​បង្ហាញខ្លួន​ពេញ​មួយឆ្នាំ និង​មាន​គ្រប់​ទីកន្លែង ហើយ​បន្ត​ពូជ​ចាប់ពី​ខែមីនា ដល់​ខែមេសា​៕


 
​ដកស្រង់​ពី​សៀវភៅ​៖ សត្វ​ស្លាប​នៃ​ប្រទេស​កម្ពុជា​, រៀបរៀង​ដោយ​លោក​តាន់ សេដ្ឋា និង កូ​លីន ភូ​ល​
 

Tag:
 បក្សី​នៅ​ប្រទេស​កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com