ពីនេះ ពីនោះ
នាងនួន ជា​ប្រភេទ​ឈើ​ប្រើ​កាន់តែ​យូរ​កាន់តែ​រលោង​ស្អាត​
10, Sep 2016 , 5:00 pm        
រូបភាព
ដោយ: ថ្មីៗ
នាងនួន ជា​ប្រភេទ​ព្រឹក្ស​មួយ​ប្រភេទ មាន​កម្ពស់ ចាប់បី​១៥ ទៅ ៣០​ម៉ែត្រ ដុះ​ក្នុង​ព្រៃធំ ហើយ​ជ្រុះ​ស្លឹក​រដូវប្រាំង​។ រុក្ខជាតិ​នេះ ច្រើ​ដុះ​នៅក្នុង​ប្រទេស​ថៃ កម្ពុជា និង​វៀតណាម​ខាងត្បូង​។ នាងនួន​នេះ មាន​សណ្ឋាន​សាច់​ឈើ​ពណ៌​ក្រមៅ បណ្ដូល​ក្រាស់​“​សាច់​ជា​ស្នូល​នៃ​ឈើ​ជាដើម ដែល​នៅ​ខាងក្នុង​ត្រង់​ពាក់កណ្ដាល​ដើមឈើ​” ពណ៌​ប្រផេះ ឬ​ស្វាយ​លាយ​ក្រហម​ឆ្នូតៗ​។ សម្រាប់​ពលរដ្ឋ ជាទូទៅ​និយម​យក​ឈើ​នេះ មក​ធ្វើជា​ក្ដារងឿ តុ ទូ ជា​គ្រឿង​សង្ហា​រឹម​ប្រណិត​ផ្សេងៗ និង​យកមក​ធ្វើជា​គ្រឿង​ឈើ​សម្រាប់​សង់​ជា​គេហដ្ឋាន​ជាដើម​។ ឈើ​នាងនួន នេះ​នៅពេលដែល​ប្រើ​កាន់តែ​យូរ គឺ​កាន់តែ​រលោង​ស្អាត​ដោយ​ឯងៗ​៕


 
​ដកស្រង់​ពី​សៀវភៅ​៖ វចនានុក្រម ការប្រើប្រាស់​រុក្ខជាតិ​ក្នុងប្រទេស​កម្ពុជា​,​រក្សា​សិទ្ធិ​អ្នកគ្រូ ឌី ផុន​
 

Tag:
 រុក្ខជាតិ​នៅ​កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com