ពីនេះ ពីនោះ
គួរប្រើ​ពាក្យ​«​ស្ត្រី​» ជំនួស​ពាក្យ​«​ស្រី​»
11, Sep 2016 , 2:00 pm        
រូបភាព
ដោយ: ថ្មីៗ
ជារឿយៗ គេ​តែងតែ​លឺ​មហាជន​មួយចំនួន​ប្រើប្រាស់​«​ស្រី​» ជំនួស​ពាក្យ​«​ស្ត្រី​», អ្នកនាង​, នារី ឬ​អ្នកស្រី​។​ល​។ ពាក្យ​«​ស្រី​» និង​«​ស្ត្រី​» មានន័យ ជារួម ដូចគ្នា តែ​ខ្លឹមសារ ដោយឡែក អាច​ខុសគ្នា​បន្តិច​។ កាលណា គេ​ប្រើប្រាស់​ពាក្យ​«​ស្រី​» វា​ច្រើន​បង្កប់​អត្ថន័យ​មិនសូវ​ល្អ​ទេ​។ ឧទាហរណ៍​ថា «​ស្រី​»​នេះ ខ្ជិល​ណាស់​។ «​ស្រី​»​នេះ ដើរ​យប់​ច្រើនណាស់​។ ជារួម ពាក្យ​«​ស្រី​» ហាក់បីដូចជា​បង្កប់​នូវ​ន័យ​មួយ​មិនល្អ​។ តែ​ប្រើប្រាស់​ពាក្យ​«​អ្នក​»​បន្ថែម ឲ្យ​ទៅជា​«​អ្នកស្រី​» អត្ថន័យ​វា​មិន​អី​ទេ​។

 
​ពាក្យ​«​ស្ត្រី​» វិញ  គឺជា​ពាក្យ​ហៅ ឬ​និយាយ​ទៅ ហាក់បីដូចជា លើក​តម្លៃ​«​ស្ត្រី​»​ជារួម​។ ឧទាហរណ៍​ថា «​ស្ត្រី​» រូបនេះ មាន​រាង​ស្អាត និង​សម្តី​រួសរាយ​ល្អ​ណាស់​។ «​ស្ត្រី​»​មេផ្ទះ​រូបនេះ ចេះ​ដាំ​ស្ល​ឆ្ងាញ់​ណាស់​។​ល​។ 
 
​ដូច្នេះ ក្នុងនាម​ជា​សុភាពបុរស​ខ្មែរ​គួរប្រើ​ប្រាស់​ពាក្យ​«​ស្ត្រី​» ជំនួស​ពាក្យ​«​ស្រី​»​វិញ បើទោះបីជា​នារី​ខ្មែរ​មិន​ទាមទារ​ឲ្យ​ប្រើប្រាស់​ពាក្យ​«​ស្ត្រី​»​ក៏ដោយ​។ កាលណា​បុរស​ខ្មែរ​ប្រើប្រាស់​ពាក្យ​«​ស្ត្រី​» ពេលនោះ នារី​ក៏មាន​តម្លៃ ហើយ​អ្នកប្រើប្រាស់​ពាក្យ​នោះ ក៏មាន​តម្លៃ​ដែរ​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com