ពីនេះ ពីនោះ
ដើមគ្រញូងឈាមមាន់ អតីតកាល​ទុក​សម្រាប់តែ​សេចក្ដីត្រូវការ​របស់​ព្រះមហាក្សត្រ​
11, Sep 2016 , 5:00 pm        
រូបភាព
ដោយ: ថ្មីៗ
​គ្រញូងឈាមមាន់ ឬគ្រញូង​ស្នែង គឺជា​ឈ្មោះ​ព្រឹក្ស​មួយ​ប្រភេទ មាន​កម្ពស់​ចាប់ពី ៨ ទៅ ៣០​ម៉ែត្រ​។ រុក្ខជាតិ​នេះ ច្រើន​ដុះ​នៅក្នុង​ព្រៃ​ជ្រៅ នៅក្នុង​ប្រទេស​ថៃ កម្ពុជា និង​វៀតណាម​ខាងត្បូង​។ គ្ររញូងឈាមមាន់​នេះ ជាទូទៅ​មាន​ពណ៌​ក្រហម​ឆ្នូត​លាយ​ជាមួយ​ពណ៌​ស ឬ​ក្រមៅ ហើយ​មាន​សាច់​ឈើ​រឹង សាច់​មត់ គេ​និយម​ប្រើ​សម្រាប់​ធ្វើជា​គ្រឿង​សង្ហា​រឹម ផ្សេងៗ​ដូចជា តុ ទូ សម្ភារ​ប្រណិតៗ និង​មុខតំណ​ជាដើម​។ ពី​អតីតកាល គ្រញូង​ស្នែង ឬ​គ្រញូងឈាមមាន់​នេះ គេ​ទុក​សម្រាប់តែ​សេចក្ដីត្រូវការ​របស់​អង្គ​ព្រះមហាក្សត្រ ដែល​ព្រះអង្គ​ត្រូវ​ការយកមក​ធ្វើជា​គ្រឿ​ប្រដាប់​លម្អ​ផ្សេងៗ តាម​ព្រះ​ហឫទ័យ​របស់​ទ្រង់​តែប៉ុណ្ណោះ​។​




 
​ដកស្រង់​ពី​សៀវភៅ​៖ វចនានុក្រម ការប្រើប្រាស់​រុក្ខជាតិ​ក្នុងប្រទេស​កម្ពុជា​,​រក្សា​សិទ្ធិ​អ្នកគ្រូ ឌី ផុន​
 

Tag:
 រុក្ខជាតិ​នៅ​កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com