ពីនេះ ពីនោះ
ពាក្យ​«​អី​?» ជា​ពាក្យ​ប្រភេទ​ណា​?
12, Sep 2016 , 7:30 am        
រូបភាព
ដោយ: ថ្មីៗ
​មានការ​អី​?, រក​អី​?, ធ្វើ​អី​?, មករ​កអី​?, ធ្វើបែបនេះ​មានន័យ អី​?...​គឺជា​ពាក្យ​ដែល គេ​និយម និយាយ​ប្រចាំថ្ងៃ​។ តើ​ការនិយាយ​បែបនេះ​ត្រឹមត្រូវ​ដែរឬទេ​?

 
​យោងតាម​វចនានុក្រម​ខ្មែរ របស់​សម្ដេចព្រះសង្ឃរាជ ជួន ណាត ការប្រើ​ពាក្យ​«​អី​?»​នេះ នៅក្នុង​ប្រយោគ​និយាយ មិន​ខុសឆ្គង​នោះទេ​។ ព្រោះ​ពាក្យ​«​អី​?»​នេះ គឺជា​ពាក្យ​សាមញ្ញ មួយ​ប្រើ​ជា​ជំនួស​ពាក្យ អ្វី​? ឬ​ជាស​ម្ដី​សួរ​ដោយ​ឆ្ងល់​។ ឧទាហរណ៍​៖ មាន​ការណ៍​អី​?, ហៅ​អី​?, រក​អី​?, អីចឹង​?, អីចុង​?, អីចុះ​?, អី​ដូច្នោះ​?, អីចេះ​?, អី​ដូច្នេះ​?, អីហ្នឹង​?​។​ល​។​
 
​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ របស់​សម្ដេចព្រះសង្ឃរាជ ជួន ណាត​
 

© រក្សាសិទ្ធិដោយ thmeythmey.com