ពីនេះ ពីនោះ
ចេកខ្ចីថ្ងាសភ្លើងបន្តពូជចាប់ពីខែកុម្ភៈ ដល់ខែកក្ដដា
12, Sep 2016 , 11:00 am        
រូបភាព
ដោយ: ថ្មីៗ
ចេកខ្ចីថ្ងាសភ្លើង គឺជាឈ្មោះសត្វស្លាបមួយប្រភេទ ដែលជាទូទៅមានខ្លួនពណ៌បៃតងចាស់ ថ្ងាស់ពណ៌ទឹកក្រូច នៅគល់ស្លាបស្មា មានពណ៌ខៀវភ្លឺ ចំពុះរាងវែងខុប។ បក្សីនេះច្រើនរស់នៅតាមព្រៃរបោះ ព្រៃរបោះចម្រុះ ជួនកាលក៏មាននៅតាមព្រៃស្រោង និងពាក់កណ្ដាលស្រោងផងដែរ។ តាមការកត់ត្រានៅក្នុងសៀវភៅសត្វស្លាប បានបញ្ជាក់ថាបក្សីនេះមានរបាយរស់នៅគ្រប់ទីកន្លែង និងបង្ហាញវត្តមានពេញមួយឆ្នាំ ដោយមានការបន្តពូជចាប់ពីខែកុម្ភៈ ដល់ខែកក្ដដា៕


 
ដកស្រង់ពីសៀវភៅ៖ សត្វស្លាបនៃប្រទេសកម្ពុជា, រៀបរៀងដោយលោកតាន់ សេដ្ឋា និង កូលីន ភូល
 

Tag:
 បក្សីនៅប្រទេសកម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com