ពីនេះ ពីនោះ
គ្រាន់តែ​ដើម​ស្មៅ គែលលក អាចជា​ថ្នាំ​បង្ក្រាបបូស​បាន​
12, Sep 2016 , 4:00 pm        
រូបភាព
ដោយ: ថ្មីៗ
​ស្មៅ​គែលលក គឺជា​ឈ្មោះ​ស្មៅ​មួយ​ប្រភេទ មាន​ដើម​តូចៗ ស្លឹក​វែងៗ និង​មាន​គល់​រឹង​។ ស្មៅ​នេះ មាន​កម្ពស់​ចាប់ពី ១០ ទៅ​១៥ ស​.​ម​. ដុះ​ក្នុងព្រៃ​ល្បោះ​ឬ​តាម​មាត់​ផ្លូវ ឬ ក្នុង​វាលស្មៅ​លើដី​ឧទ្ទាម​(​ឧទ្ទាម មានន័យថា ជា​ប្រភេទ​ដី​ដែល​គេបោះបង់​ចោល​ទៅជា​ព្រៃ​ខ្លះ​)​។ ដើម​ស្មៅ​ប្រភេទ​នេះ​មាន​ស្ទើរ​គ្រប់​ប្រទេស​ក្ដៅ​ក្នុង​សកលលោក​។ ចំពោះ​សារប្រយោជន៍​ក្នុងការ​ប្រើប្រាស់ វា​មិន​ត្រឹមតែ​អាចជា​អាហារ​សម្រាប់​សត្វ​គោ ក្របី ប៉ុណ្ណោះ​ទេ  ប៉ុន្តែ​គ្រូ​ផ្សំ​ថ្នាំបុរាណ​ខ្មែរ តែង​យក​មែក​មាន​ស្លឹក មក​ដាំ​ធ្វើជា​ថ្នាំ ឲ្យ​ស្ត្រី​ទើប​សម្រាលកូន​ពិសារ​ដើម្បី​ជួយ​លើក​កម្លាំង​។ ដោយឡែក​ដើម​ស្មៅ​នេះ គេ​តែង​យកមក​បុក​ឲ្យ​ម៉ត់ សម្រាប់​ធ្វើជា​ថ្នាំ​បំពោក​លើ​បូស ដើម្បី​បង្ក្រាប និង​កាត់បន្ថយ​ការឈឺចាប់​។​


 
​ដកស្រង់​ពី​សៀវភៅ​៖ វចនានុក្រម ការប្រើប្រាស់​រុក្ខជាតិ​ក្នុងប្រទេស​កម្ពុជា​,​រក្សា​សិទ្ធិ​អ្នកគ្រូ ឌី ផុន​

Tag:
 រុក្ខជាតិ​នៅ​កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com