ពីនេះ ពីនោះ
ពាក្យ​«​អេតចាយ​» គឺជា​ពាក្យ​ក្លាយ​មកពី​ភាសា​វៀតណាម
11, Sep 2016 , 6:30 pm        
រូបភាព
ដោយ: ថ្មីៗ
«​អេតចាយ​», «​អេតចាយ​» គឺជា​ពាក្យ​ដែល​អ្នកទិញ​សម្ភារ​ចាស់ៗ​ស្រែក​តាម​ដងផ្លូវ​ជា​រៀងរាល់ថ្ងៃ​ដើម្បី​ប្រាប់​អ្នកលក់​ថា ពួកគេ​បានមក​ដល់​មុខផ្ទះ​ហើយ​។ អ្នកដើរ​ទិញ​«​អេតចាយ​»​ភាគច្រើន​ជា​ជនជាតិ​«​វៀតណាម​»​ដែល​ស្រែក​ប៉ៃឡាំៗ​ពាក្យ​«​អេតចាយ​» ឬ​«​អែប​ចាយ​»​។ មាន​ដែរ​ជនជាតិខ្មែរ​ដើរ​ទិញ​«​អេតចាយ​» តែ​ភាគច្រើន គឺជា​ជនជាតិ​«​វៀតណាម​»​រស់នៅ​កម្ពុជា​។ 
 
​ប្រសិនបើ​គេ​ស្តាប់​ឲ្យ​ច្បាស់​, អ្នកទិញ​«​អេតចាយ​»​មិន​និយាយ​ចំ​ពាក្យ​ថា​«​អេតចាយ​» ទេ​។ តាមពិត តាម​សំនៀង​ភាសា​វៀតណាម គឺ​ពាក្យ «​វ៉ែ ចាយ​» (Ve Chai)​។ ពាក្យ​«​វ៉ែ ចាយ​» នេះ គឺជា​ពាក្យ​វៀតណាម​ដែល​មានន័យថា «​អំបែង​ដប​»​។ 
 
​បើតាម​ការពន្យល់​រប​ស់​អ្នកចេះ​ភាសា​វៀតណាម​មួយចំនួន ពាក្យ​«​អេតចាយ​» ក្លាយ​មកពី​ពាក្យ​វៀតណាម «​វ៉ែ ចាយ​»(Ve Chai) ដែល​វៀតណាម​នៅ​ស្រុក​ខ្មែរ ឬ​ខ្មែរ​មិន​ហៅ​ឲ្យ​ចំ​ពាក្យ​ថា «​វ៉ែ ចាយ​» តែ​បែរជា​ហៅថា «​អេតចាយ​»​ទៅវិញ​។ 
 
​ពាក្យ​«​អេតចាយ​»​នេះ​ត្រូវបាន​ប្រើប្រាស់​ដោយ​ជនជាតិខ្មែរ​ជាច្រើន​ទសវត្សរ៍​មកហើយ​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com