ពីនេះ ពីនោះ
ពពិច​បំពង់​កស​ទ្រូង​លឿងចាស់​ច្រើន​រស់នៅ​ជា​ហ្វូង​ក្នុងព្រៃ​
13, Sep 2016 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​ពពិច​បំពង់​កស​ទ្រូង​លឿងចាស់ ជា​ប្រភេទ​សត្វ​ស្លាប​មួយ​ប្រភេទ មាន​កំប៉ោយ​ពណ៌​ត្នោត​ទុំ បំពង់ក​ពណ៌​ស ផ្នែក​ពោះ និង​ខ្នង​ពណ៌​បៃតងខ្ចី គូថ​លឿង​។ បក្សី​នេះ​ច្រើន​រស់នៅ​តាម​ព្រៃស្រោង និង​ស៊ី​ផ្លែឈើ​ជា​អាហារ និង​នៅ​ជា​ហ្វូង​ក្នុងព្រៃ​។ ការសិក្សា​ស្រាវជ្រាវ​បញ្ជាក់ថា បក្សី​នេះ​មាន​គ្រប់​ទីកន្លែង និង​បង្ហាញ​វត្តមាន​ពេញ​មូ​យ​ឆ្នាំ ព្រមទាំង​បន្ត​ពូជ​ចាប់ពី​ខែ ឧសភា ដល់ក​ញ្ញា​៕



​ដកស្រង់​ពី​សៀវភៅ​៖ សត្វ​ស្លាប​នៃ​ប្រទេស​កម្ពុជា​, រៀបរៀង​ដោយ​លោក​តាន់ សេដ្ឋា និង កូ​លីន ភូ​ល​


Tag:
 បក្សី​នៅ​កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com