ពីនេះ ពីនោះ
តើ​ហេតុអ្វី​បានជា​អ្នក​មិនគួរ​សរសេរ​ពាក្យ​ថា​«​តំលៃ​»​ជា​ព្យាង្គ​រាយ​បែបនេះ​?
13, Sep 2016 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​ពាក្យ​ថា​«​តំលៃ​» ត្រូវបាន​គេ​សរសេរ​យ៉ាង​ពេញនិយម​នៅក្នុង​អត្ថបទ​សំណេរ​នានា​។ ការសរសេរ​បែបនេះ មិនមែន​ចោទថា ជា​កំហុស ហើយ​មិន​ត្រឹមត្រូវ​នោះទេ ព្រោះ​បើតាម​សូរ​អាន​ពាក្យ​នេះ​មិន​ខុស ទេ​។



​ប៉ុន្តែ ប្រសិនបើ​ការសរសេរ​គោរព​តាម​វចនានុក្រម​ខ្មែរ របស់​សម្ដេចព្រះសង្ឃរាជ ជួន ណាត ពាក្យ​នេះ​មិនគួរ​សរសេរ​ទេ ព្រោះ​គ្មាន​នៅក្នុង​វចនានុក្រម​ខ្មែរ​ទេ​។ ចំណែក​ពាក្យ​ដែល​គួរ​សរសេរ​គឺ​ពាក្យ​ថា «​តម្លៃ​»​ជា​ព្យាង្គ​តម្រួត​វិញ​។​

​ពាក្យ​«​តម្លៃ​»​នេះ មាន​ថ្នាក់​ពាក្យ​ជានា​ម មានន័យថា អ្វីៗ​ដែល​ថ្លៃ ប្រាក់​ដែល​ត្រូវ​សង​ដល់​អ្នកដទៃ​ដោយ​ខ្លួន​បាន​ទិញ​វត្ថុ​អ្វីមួយ​ពី​គេ “​របស់​មានតម្លៃ​, អស់​តម្លៃ​, ចុះ​តម្លៃ​, សង​តម្លៃ​”៕

​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ របស់​សម្ដេចព្រះសង្ឃរាជ​ជួន ណាត


© រក្សាសិទ្ធិដោយ thmeythmey.com