អត្ថបទពាណិជ្ជកម្ម
សាកលវិទ្យាល័យ​ហ្សា​ម៉ាន់​ផ្តល់​អាហារូបករណ៍​១៨០​កន្លែង​សម្រាប់​ឆ្នាំ​សិក្សា​២០១៦-២០១៧​​​
13, Sep 2016 , 10:01 am        
រូបភាព
ដោយ: ថ្មីៗ
សាកលវិទ្យាល័យ ​ហ្សា​ម៉ាន់​សម្រេច​ផ្តល់​អាហារូបករណ៍​១៨០​កន្លែង​ជូន​សិស្សានុសិស្ស​ ជនជាតិខ្មែរ​សម្រាប់​ឆ្នាំ​សិក្សា​២០១៦-២០១៧ ។ សាកលវិទ្យាល័យ​ហ្សា​ម៉ាន់ បាន​បញ្ជាក់ថា សិស្ស​ជនជាតិខ្មែរ​ទាំង​អស់​ដែល​នឹង​បញ្ចប់​ថ្នាក់មធ្យមសិក្សា​ទុតិយភូមិ​(​ បាក់​ឌុប​)​ឆ្នាំ​២០១៥-២០១៦ នេះ​(​ការប្រឡង​ធ្វើឡើង​នៅ​សប្តាហ៍​ក្រោយ​) ឬ​អ្នក​បញ្ចប់​បាក់​ឌុប​កាលពី​ឆ្នាំមុនៗ​អាចមាន​សិទ្ធិ​ប្រឡង​យក​ អាហារូបករណ៍​១៨០​កន្លែង​ពី​សាកលវិទ្យាល័យ​បាន​។ កាលបរិច្ឆេទ​នៃ​ការប្រឡង​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី​១៦​ខែកញ្ញា​ឆ្នាំ​ ២០១៦​នៅ​សាកលវិទ្យាល័យ​ហ្សា​ម៉ាន់​។

​វិញ្ញាសា​នៃ​ការប្រឡង​មាន​ដូចតទៅ​៖ គណិតវិទ្យា រូបវិទ្យា តក្ក​វិទ្យា​សម្រាប់​ដេ​ប៉ា​តឺ​ម៉​ង់​នៃ​វិស្វករ​ម្ម​សំណង់​ស៊ីវិល វិស្វកម្ម​ស្ថាបត្យកម្ម វិទ្យាសាស្ត្រ​កុំព្យូទ័រ និង​គ្រប់គ្រង​សំណង់​ពី​ម៉ោង​៨​ព្រឹក​។ វិញ្ញាសា​គណិតវិទ្យា និង​វិទ្យាសាស្ត្រ​សង្គម​សម្រាប់​ដេ​ប៉ា​តឺ​ម៉​ង់​គ្រប់គ្រង​ប្រព័ន្ធ​ ព័ត៌មានវិទ្យា ធនាគារ និង​ហិរញ្ញវត្ថុ និង​គ្រប់គ្រង​ពាណិជ្ជកម្ម​ពី​ម៉ោង​១០​ព្រឹក និង​វិញ្ញាសា​វិទ្យា​ស្ត្រ​សង្គម​សម្រាប់​ដេ​ប៉ា​តឺ​ម៉​ង់​វិទ្យាសាស្ត្រ​ នយោបាយ និង​ទំនាក់ទំនង​អន្តរជាតិ​ពី​ម៉ោង​១៣:00​តទៅ​។

​ដេ​ប៉ា​តឺ​ម៉​ង់​នៃ​វិស្វករ​ម្ម​សំណង់​ស៊ីវិល​៖ ៣០​នាក់​

​វិស្វកម្ម​ស្ថាបត្យកម្ម​៖ ២០​នាក់​

​វិទ្យាសាស្ត្រ​កុំព្យូទ័រ​៖ ៣០​នាក់​
​គ្រប់គ្រង​សំណង់​៖ ១១​នាក់​

​គ្រប់គ្រង​ប្រព័ន្ធ​ព័ត៌មានវិទ្យា​៖ ៣០​នាក់​

​ធនាគារ និង​ហិរញ្ញវត្ថុ​៖ ២០​នាក់​

​គ្រប់គ្រង​ពាណិជ្ជកម្ម​៖ ២០​នាក់​

​វិទ្យាសាស្ត្រ​នយោបាយ និង​ទំនាក់ទំនង​អន្តរជាតិ​៖ ២០​នាក់​

លេខ​ទំនាក់ទំនង​៖ ០២៣ ៩៩៦ ១១១
០១៧ ៩៩៦ ១១១


(​អត្ថបទ​ពាណិជ្ជកម្ម​)​


© រក្សាសិទ្ធិដោយ thmeythmey.com