រូបត្លុក
ស្រូវ​ចុះថោក ធ្វើ​ឲ្យ​កសិករ​ទឹកភ្នែក ឯ​អ្នកនយោបាយ​រវល់​ឈ្លោះ​គ្នា​
14, Sep 2016 , 7:39 am        
រូបភាព
ដោយ:
 
​ក្នុង​រយៈពេល​មួយ​អាណត្តិ អ្នកនយោបាយ បាន​ចំណាយ​ពេលវេលា​ភាគច្រើន សម្រាប់​ការឈ្លោះប្រកែក​គ្នា​ស្ទើរតែ ៥ ឆ្នាំ​ទៅហើយ​។ ជម្លោះ​របស់​ពួកគេ ត្រូវគេ​មើលឃើញថា អាច​កើតឡើង​ពី​គំនុំ​ផ្ទាល់ខ្លួន​ច្រើនជាង​បញ្ហា​ជាតិ​។ ការណ៍​នេះ ធ្វើ​ឲ្យ​អ្នកនយោបាយ​ទាំងនោះ មិនសូវមាន​ពេលវេលា​គិត​រក​យុទ្ធសាស្ត្រ ឬ​គោលនយោបាយ​ល្អៗ ដើម្បី​អភិវឌ្ឍន៍​ប្រទេស និង​ជួយ​ឲ្យ​ជីវភាព​ពលរដ្ឋ ជាពិសេស​កសិករ បានរស់នៅ​សមរម្យ​។ ជាក់ស្តែង​ថ្មីៗ​នេះ អ្នកនយោបាយ​បក្ស​ម្ខាង បានប្រកាស​នាំ​ប្រជាពលរដ្ឋ​ធ្វើ​មហា​បាតុកម្ម ឯ​អ្នកនយោបាយ​បក្ស​ម្ខាង​ទៀត ប្រកាស​ត្រៀមកម្លាំង​ប្រដាប់អាវុធ​ទប់ស្កាត់​បាតុកម្ម​នោះ ខណៈដែល​កសិករ​កំពុង​ជួប​វិបត្តិ ព្រោះស្រូវ​ធ្លាក់​ថ្លៃ ដែល​ធ្វើ​ឲ្យ​ពួកគេ​ខាត និង​ខ្លះ​ជំពាក់​លុយ​ធនាគារ​ទៀត​។

 
 

Tag:
 អ្នកនយោបាយ​
  កសិករ​
© រក្សាសិទ្ធិដោយ thmeythmey.com