ព័ត៍មានសុខភាព
សុខភាព៖ ការពិត​ខ្លះៗ អំពី​អាកា​រៈ​ក្តៅខ្លួន​
07, Aug 2017 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​​ការ​ក្តៅខ្លួន ត្រូវបាន​គេ​ស្គាល់​ថា រាងកាយ​មានការ​ឡើងក​ម្តៅ ដោយ​ការឡើង​កម្តៅ​នេះ មិនមែន​កើតឡើង​ដោយ​ខ្លួនឯង​ទេ តែ​ជា​ជំងឺ​។ ភាគច្រើន វា​គឺជា​រោគសញ្ញា របស់​ជំងឺ​ណា​ផ្សេង ហើយ​ច្រើនតែ​ជាការ​បង្ក​រោគ​តែម្តង​។

 
​ការ​ក្តៅខ្លួន តែងតែ​ជាប់ទាក់ទង នឹង​ការ​មិនមាន​ផាសុកភាព​លើ​រាងកាយ ហើយ​អ្នកជំងឺ​ជាច្រើន អាច​នឹង​ធូ​ស្រាល​វិញ ក្រោយពី​ទទួលបាន​ការព្យាបាល​។ ប៉ុន្តែ ដោយយោង​ទៅតាម​អាយុ អាកា​រៈ​រាងកាយ និង​មូលហេតុ​របស់​វា អ្នក​ប្រហែលជា​មិនបាច់ នឹង​ត្រូវការ​ការព្យាបាល​ដើម្បី​ដោះស្រាយ​ការ​ក្តៅខ្លួន​នេះនោះ​ទេ​។ អ្នកជំនាញ​ជាច្រើន​ជឿថា ការ​ក្តៅខ្លួន គឺជា​យន្តការ​ការពារ​រាងកាយ​បែប​ធម្មជាតិ​មួយ ដែល​ធ្វើឡើង​ដើម្បី​ប្រឆាំងនឹង​ការបង្ក​រោគ​។ 
 
​ជាទូទៅ ការ​ក្តៅខ្លួន មិនត្រូវ​បាន​គិតថា​គ្រោះថ្នាក់​ទេ ប៉ុន្តែ បើ​ក្តៅ​ខ្លាំង​ទើប​គ្រោះថ្នាក់​។ រឿងនេះ​អាច​ដោយសារតែ​ការ​ក្តៅខ្លួន ដោយសារ​កម្តៅ​ពី​មជ្ឈដ្ឋាន​ខាងក្រៅ​ខ្លាំង ផល​រំខាន​នៃ​ការប្រើ​ថ្នាំ និង​ជំងឺ​ណា​ផ្សេងទៀត​។ 
 
​ចំពោះ​ក្មេង​ក្តៅខ្លួន​វិញ វា​អាច​នឹងមាន​រោគសញ្ញា ពាក់ព័ន្ធ​ដូចជា ល្ហិតល្ហៃ មិន​ឃ្លាន​អាហារ ឈឺបំពង់ក ក្អក ឈឺ​ក្នុង​ត្រចៀក ក្អួត និង​រាករូស​ជាដើម ហើយក៏​ត្រូវការ​នាំទៅ​ពេទ្យ​ដែរ​៕
 
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com