ពីនេះ ពីនោះ
ពពិច​ក្បាល​ខ្មៅ​កំប៉ោយ​ជា​ប្រភេទ​បក្សី​ចូលចិត្ត​រស់នៅ​ជា​ហ្វូង​
14, Sep 2016 , 8:28 am        
រូបភាព
ដោយ: ថ្មីៗ
​ពពិច​ក្បាល​ខ្មៅ​កំប៉ោយ គឺជា​ឈ្មោះ​សត្វ​ស្លាប​មួយ​ប្រភេទ មាន​ក្បាល​ខ្មៅ និង​កំប៉ោយ​ត្រង់​ផ្នែក​ខ្នង​មាន​ពណ៌​លឿង​ក្រ​ម៉ៅ ផ្នែក​ពោះ​ពណ៌​លឿង​។ បក្សី​នេះ ច្រើន​រស់នៅ​តាម​ព្រៃស្រោង ព្រៃរបោះ​ចម្រុះ តាម​ជាយព្រៃ និង​ដំណោះ​ព្រៃ​ក្មេង​។ ការសិក្សា​បានបញ្ជាក់​ថា ជីវសាស្ត្រ​រស់នៅ​របស់​បក្សី​នេះ​ច្រើន​រស់នៅ​ជា​ហ្វូង​និង​ស៊ី​ផ្លែឈើ​ជា​អាហារ​។ បក្សី​នេះ មាន​វត្តមាន​ពេញ​មួយឆ្នាំ និង​មាន​គ្រប់​ទីកន្លែង ហើយ​ធ្វើ​ការបន្ត​ពូជ​ចាប់ពី​ខែមករា ដល់​ខែកញ្ញា​៕



​ដកស្រង់​ពី​សៀវភៅ​៖ សត្វ​ស្លាប​នៃ​ប្រទេស​កម្ពុជា​, រៀបរៀង​ដោយ​លោក​តាន់ សេដ្ឋា និង កូ​លីន ភូ​ល​


Tag:
 បក្សី​នៅ​កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com