បទយកការណ៍ / បទសម្ភាសន៍
តម្លៃ​ស្រូវ​នៅ​ថៃ​ក៏​ធ្លាក់​ថ្លៃ​ដែរ តែ​មិន​ប៉ះពាល់​ខ្លាំង​ដល់​កសិករ​ថៃ ដូច​កសិករ​ខ្មែរ​ទេ​
15, Sep 2016 , 7:39 pm        
រូបភាព
ដោយ:


អ្នកជំនាញ​ផ្នែក​ស្រូវ​អង្ករ បាន​ពន្យល់​ពី​មូល​ហេតុដែល​នាំ​ឲ្យ​ស្រូវ​របស់​កសិករ​ខ្មែរ​ចុះថោក​ខ្លាំង​កន្លងមកនេះ​។ លោក សុង សារ៉ន ម្ចាស់​រោង​ម៉ាស៊ីនកិនស្រូវ និង​ជា​អគ្គនាយក​ក្រុមហ៊ុន អេ​ម​រុ រ៉ា​យ (AMRU RICE CAMBODIA Co., LTD) បាន​មើលឃើញថា បញ្ហា​ដែល​ស្រូវ​កសិករ​ខ្មែរ​ធ្លាក់​ធ្លាក់​ថ្លៃ​ខ្លាំង ដោយសារ​កត្តា​គ្រោះរាំងស្ងួត ហើយ​នៅពេល​ដែលមាន​ទឹកភ្លៀង​ធ្លា​ក់មក កសិករ​បាននាំគ្នា​សម្រុក​ធ្វើ​ស្រូវ​ក្រអូប​ដ៏​ច្រើន​លើសលុប​។ កត្តា​ទី ២ ដោយសារ​បញ្ហា​ប្រទេស​ដែលជា​ទីផ្សារ​បញ្ជា​ទិញ ជាពិសេស​គឺ​ប្រទេស​ចិន​ដែលជា​ទីផ្សារ​ធំ​មួយ​របស់​កម្ពុជា បាន​ងាក​ទៅ​ទិញ​អង្ករ​ពី​ប្រទេស​ផ្សេង ពោលគឺ​ប្រទេស​ថៃ​តែម្តង នៅពេលដែល​កម្ពុជា​កំពុង​ជួប​គ្រោះរាំងស្ងួត គ្មាន​ស្រូវ​លក់​។ 

​លោក សុង សារ៉ន បញ្ជាក់ថា ចិន​ងាក​ទៅ​ទិញ​អង្ករ​នៅ​ថៃ ដោយសារ​អង្ក​របស់​ថៃ ក៏មាន​គុណភាព​ល្អ​ដូច​ខ្មែរ​ដែរ និង​ម្យ៉ាង​រដ្ឋាភិបាល​ថៃ​បាន​ទម្លាក់​ថ្លៃ​ផង​។ ក៏ប៉ុន្តែ​កសិករ​របស់​ថៃ មិន​ប៉ះពាល់ ឬ​មាន​ហានិភ័យ​ខ្លាំង ដូច​កសិករ​ខ្មែរ​ឡើយ​។ នេះ​បើតាម​លោក សុង សារ៉ន ដោយ​លោក​បន្ត​លើកឡើងថា រដ្ឋាភិបាល​ថៃ​មាន​យន្តការ​ច្បាស់លាស់​ការពា​រ​កសិករ តែ​កម្ពុជា​មិនមាន​លទ្ធភាព​ដូច​រដ្ឋាភិបាល​ថៃ​ទេ​។​«​កសិករ​ថៃ អាច​យក​ឥណទាន​សឹងតែ​អត់​យកការប្រាក់ ឯ​រោង​មា​ស៊ីន​កិនស្រូវ​យក​កម្ចី​ការប្រាក់​តិច​ពី​ធនាគារ​របស់​រដ្ឋាភិបាល​។ រដ្ឋាភិបាល​គេ​ត្រៀម​លុយ​បម្រុង​នៅពេលដែល​ស្រូវ​សម្បូរ​ធ្លាក់​តម្លៃ​ខ្លាំង ដើម្បី​ទិញ​ពី​កសិករ​ស្តុ​ប​ទុក​។ ដូច្នេះ​គេ ការពារ​តាំងពី​មូលដ្ឋាន កណ្តាល និង​រហូតដល់​ថ្នាក់ជាតិ តែម្តង​»​។ លោក សុង សារ៉ន បញ្ជាក់​ដូច្នេះ នៅក្នុង​បទសម្ភាសន៍​ជាមួយ​និពន្ធ​នាយករង​នៃ​សារព័ត៌មាន​ថ្មីៗ លោក ជា ធី​រិ​ទ្ធ​។​

​សូម​ស្តាប់​បទសម្ភាសន៍​វគ្គ​ទី ១ ដូចតទៅ​៖








Tag:
 កសិករ​
  ស្រូវ​អង្ករ​
  សុង សារ៉ន
© រក្សាសិទ្ធិដោយ thmeythmey.com