ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អំឡុងពេល​មាន​រដូវ ស្ត្រី​គួរ​ទទួលទាន អាហារ​ទាំងអស់នេះ​
11, Jun 2017 , 8:48 am        
រូបភាព
ដោយ: ថ្មីៗ
​ជា​រៀងរាល់ខែ ស្ត្រី​គ្រប់រូប​តែងតែ​ប្រឈម នឹង​ការ​មក​រដូវ រហូត​ពេលខ្លះ ខ្លាច ធុញទ្រាន់ ហើយ​អស់កម្លាំង ពេល​មក​រដូវ​ម្តងៗ​។ ករណីខ្លះ ការ​មក​រដូវ ក៏​អាច​បង្ក​ការឈឺ​ចុកចាប់​ដល់​ស្ត្រី រហូត​ទ្រាំ​មិនបាន ឬ​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ ដើម្បី​ទទួល​ការព្យាបាល​ទៀតផង​។​



​ប្រសិនបើ​ហេតុការណ៍​ទាំងនេះ កំពុង​កើតឡើង​ចំពោះ​អស់លោកអ្នក ថ្ងៃនេះ យើងខ្ញុំ​សូម​ណែនាំ នូវ​របប​អាហារ​ពិសេស​មួយ សម្រាប់​មនុស្ស​ស្រី​ទទួលទាន មុន និង​អំឡុងពេល​មក​រដូវ ដើម្បី​កាត់បន្ថយ ក៏ដូចជា​ទប់ស្កាត់​បញ្ហា​ទាំងអស់នេះ​។​

១. ទឹកដោះគោ ៖ ពីព្រោះ ជាតិ​កាល់ស្យូម អាច​កាត់បន្ថយ​ការឈឺចាប់ ពេល​មក​រដូវ​បាន​
២. អាល់​ម៉ុ​ន ៖ អាច​កាត់បន្ថយ​ការ​រលាក និង​ការឈឺចាប់​
៣. បន្លែ​ពណ៌​បៃតង ៖ សំបូរ​ជាតិ​ដែក ដើម្បី​ជម្រុញ​ដល់​លំហូរ​ឈាម ឲ្យ​មាន​សុខភាព​ល្អ​
៤. ផ្លែ​ប៉ោម ៖ សំបូរ​អង់​ទី​អុកស៊ីដ​ង់ និង​ជាតិ​សរសៃ ដែល​អាច​កាត់បន្ថយ​ការ​រលាក និង​បញ្ហា​ទល់លាមក​
៥. សូកូឡា​ខ្មៅ ៖ សំបូរ​អង់​ទី​អុកស៊ីដ​ង់ ដែល​អាច​កាត់បន្ថយ​ការ​រលាក ការឈឺចាប់ និង​ភាពមិន​ស្រួល​នានា​
៦. ចេក ៖ សំបូរ​ម៉ាញេស្យូម ដែល​អាច​បំបាត់​ការឈឺចាប់ បាន​យ៉ាង​មាន​ប្រសិទ្ធិភាព​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com