ពីនេះ ពីនោះ
ពពិច​បន្ទូលក្បាល​ខ្មៅ​រស់នៅ គ្រប់​ប្រភេទ​ព្រៃ​ទាំងអស់​
17, Sep 2016 , 8:31 am        
រូបភាព
ដោយ: ថ្មីៗ
​ពពិច​បន្ទូលក្បាល​ខ្មៅ គឺជា​ឈ្មោះ​បក្សី​មួយ​ប្រភេទ ដែល​បក្សី​ឈ្មោល មាន​ពណ៌​ខៀវ ភ្លឺ​ដោយមាន​ពណ៌​ខ្មៅ​នៅលើ​បន្ទូលក្បាល​ផ្នែក​ពយ​ខាងក្រោយ ថ្ងាស​និង​វ័ណ្ឌ​ទ្រូង​ខ្មៅ​។ ចំណែក​បក្សី​ញី មាន​ក្បាល​ពណ៌​ខៀវ​ស្រអាប់ ខ្នង​ពណ៌​ត្នោត និង​គ្មាន​ដៅ ពណ៌ អ្វី ទាំង អស់​។ បក្សី​នេះ​ច្រើន រស់នៅ គ្រប់​ប្រភេទ​ព្រៃ​ទាំងអស់​រាប់ បញ្ចូល ទាំង ព្រៃកោងកាង​។ បន្ថែម​ពីនេះ បក្សី​នេះ​តែងតែ​បង្ហាញ​វត្តមាន​ពេញ​មួយឆ្នាំ និង​មាន​គ្រប់​ទីកន្លែង​។ បក្សី នេះ​បន្ត​ពូជ ចាប់ពី​ខែ មីនា ដល់ សីហា ។



​ដកស្រង់​ពី​សៀវភៅ​៖ សត្វ​ស្លាប​នៃ​ប្រទេស​កម្ពុជា​, រៀបរៀង​ដោយ​លោក​តាន់ សេដ្ឋា និង កូ​លីន ភូ​ល​



Tag:
 បក្សី​នៅ​ប្រទេស​កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com