រូបត្លុក
អាជ្ញាធរ និង​ពលរដ្ឋ ត្រូវ​ប្រកៀក​ស្មា​គ្នា​ធ្វើ​ឲ្យ​ភ្នំពេញ​ស្អាត​
17, Sep 2016 , 11:30 am        
រូបភាព
ដោយ:
​ជាមួយនឹង​ការពង្រីក​ទំហំ​នៃ​រាជធានី កំណើន​ប្រជាសាស្ត្រ និង​ការរីកចម្រើន​នៃ​វិស័យ​សំណង់ ដែល​តំណាង​ឲ្យ​ការអភិវឌ្ឍ អនាម័យ​ទីក្រុង​នៅតែ​ជា​បញ្ហា​ស្មុគស្មាញ​របស់​ភ្នំពេញ​។



​អាជ្ញាធរ បាន​ស្តីបន្ទោស​ពលរដ្ឋ​មួយចំនួន​ថា​មិនចេះ​ទុកដាក់​សំរាម​ត្រឹមត្រូវ ហើយ​ថា​ពលរដ្ឋ​មួយចំនួនទៀត​នៅតែ​ចោល​សំរាម​នៅតាម​ទីសាធារណៈ​។ ពលរដ្ឋ​វិញ ពួកគេ​ក៏​នៅតែ​រិះគន់​អាជ្ញាធរ​ថា មិនបាន​ខ្វាយខ្វល់​គ្រប់គ្រាន់​ក្នុងការ​ប្រមូល​សំរាម​បាន​ទាន់ពេលវេលា បើទោះជា​ពួកគេ​បាន​បង់ថ្លៃ​សម្រាប់​សេវា​អនាម័យ​ក៏ដោយ​។​

​តាមពិត ភ្នំពេញ​ជា​រាជធានី​នៃ​យើងទាំងអស់គ្នា​។ អាជ្ញាធរ និង​ពលរដ្ឋ សុទ្ធ​តែមាន​កាតព្វកិច្ច​ធ្វើ​ឲ្យ​ភ្នំពេញ​ស្អាត មាន​អនាម័យ និង​មាន​បរិស្ថាន​បរិសុទ្ធ​៕


Tag:
 សំរាម
  ត្លុក​
© រក្សាសិទ្ធិដោយ thmeythmey.com