ពីនេះ ពីនោះ
មនុស្ស​ចចេស ចែកជា​៣​ប្រភេទ​
17, Sep 2016 , 2:30 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ មនុស្ស​ចចេស គឺជា​មនុស្ស​ប្រកាន់​យកគំនិត​ខ្លួនឯង មិន​ព្រមស្តាប់​យោបល់​អ្នកដទៃ​។ មនុស្ស​ចចេស គេ​បែង​ចែកជា​បី​ប្រភេទ គឺ​៖



១) ចចេស ព្រោះ​ល្ងង់ខ្លៅ  មិន​ស្គាល់​អ្វី​ល្អ អ្វី​អាក្រក់ គេ​ប្រាប់​មិន​ធ្វើតាម​។​

២) ចចេស ព្រោះ​មាន​ទិដ្ឋិ​មានះ ពោល គឺ​លើកតម្កើង​ខ្លួនឯង និង​មើលងាយ​អ្នកដទៃ​។​

៣) ចចេស​ព្រោះ​ខឹង​ក្រោធ មិន​ចង់​ឲ្យ​គេ​ស្តីប្រដៅ​ណែនាំ ដោយ​ធ្វើ​អ្វីៗ​ដោយ​ខ្លួនឯង​។​

​​មនុស្ស​ចចេស មិនមែនជា​មនុស្ស​ប្រសើរ​ទេ តែ​ជា​ប្រភេទ​មនុស្ស​លំបាក​ប្រដៅ ថែមទាំង​មិនមាន​អ្នក​ចូលចិត្ត​រាប់អាន​ឡើយ​៕ 

​ប្រភព​៖ «​មង្គល​ជីវិត មាគ៌ា​ឆ្ពោះទៅរក​សុភមង្គល​» រៀបរៀង​ដោយ ភិក្ខុ គូ សុភាព 


Tag:
 ​ភិក្ខុ គូ សុភាព​
© រក្សាសិទ្ធិដោយ thmeythmey.com