អត្ថបទពាណិជ្ជកម្ម
​ម្តាយ​តារាចម្រៀង​ខេ​ម​៖ «​ទឹកភ្នែក​ក្មេង​ពាល​» មិន​ឆ្លុះបញ្ចាំង​ពី​អត្តចរិត​កូនប្រុស​របស់ខ្ញុំ​ទេ​
23, Sep 2016 , 2:41 pm        
រូបភាព
ដោយ: ថ្មីៗ
«​ទឹកភ្នែក​ក្មេង​ពាល​» បទ​ចម្រៀង​ឆ្លុះបញ្ចាំង​ពី​ជីវិត និង​ការដឹង​ខុស​របស់​កូនប្រុស​ម្នាក់​ដែល​ធ្វើបាប​ឪពុកម្តាយ ដោយសារ​ញៀន​ថ្នាំ  គឺជា​បទ​ចម្រៀង​ដ៏​ល្បី​មួយ​របស់​តារាចម្រៀង​ខេ​ម ត្រូវបាន​ម្តាយ​លោក​អះអាង​ដោយផ្ទាល់​ថា មិន​ឆ្លុះបញ្ចាំង​ពី​អត្ត​ច​រិ​កកូន​ប្រុស​គាត់​ទេ គ្រាន់តែ​ជា​បទ​និពន្ធ​ឡើង​តាម​តថភាព​សង្គម​បច្ចុប្បន្ន​ប៉ុណ្ណោះ​។​

​ការលើកឡើង​របស់​អ្នកស្រី គឺ​នៅក្នុង​ឃ្លី​ប​វីដេអូ​ពិសេស​មួយ​ដែល​ផលិតឡើង​ដើម្បី​ពញ្ញាក់​អារម្មណ៍​លោក​ខេ​ម ជា​តារា​កិត្តិយស ក្នុង​កម្មវិធី​ស៊ី​អារម្មណ៍ របស់​ភី​អិន​អិន ដែល​នឹង​ចាក់ផ្សាយ​នៅ​ថ្ងៃ​ចន្ទ ទី​២៦ ខែកញ្ញា សប្តាហ៍​ក្រោយនេះ វេលា​ម៉ោង​៨ និង​៣០ នាទី​យប់​។

​អ្នកស្រី​បាន​និយាយថា​៖ «​ទោះបី​មនុស្ស​មួយចំនួន​តូច​គេ​យល់ថា បទ​ចម្រៀង​របស់​កូន​ខ្ញុំ ជីវិត​ក្មេង​ពាល ជា​ប្រវត្តិ​របស់គេ​ក៏ដោយ ប៉ុន្តែ​ខ្ញុំ​សូម​អះអាងថា​កូន​ខ្ញុំ​មិនមែន​អ៊ីចឹង​នោះទេ ហើយ​ខ្ញុំ​សូម​លើកទឹកចិត្ត​ទៅដល់​កូន​ខ្ញុំ​ថា ជីវិត​កូន​មិនមែន​ដូចជា​ជីវិត​គេ​និយាយ​ទេ អ្វីដែល​សំខាន់​កូន​ត្រូវតែ​ប្រឹង​ឡើង មាន​មនុស្ស​ជាច្រើន​គាំទ្រ និង​ស្រឡាញ់​កូន​»​។



​វត្តមាន​លោក ខេ​ម តារាចម្រៀង​សំឡេង​ស្អក ប្រចាំ​ផលិតកម្ម​ថោ​ន សប្តាហ៍​ក្រោយនេះ​នឹង​នាំមក​នូវ​រឿងរ៉ាវ​ថ្មីៗ​មួយចំនួន​របស់លោក​ដែល​ហ៊ាន​ធានាថា​ទូរទស្សនិកជន​មិន​ធ្លាប់​បានដឹង​ពីមុនមក​។

​គ្មាន​អ្នកណា​នឹកស្មាន​ដល់​ថា​តារាចម្រៀង​ល្បី​រូបនេះ​ធ្លាប់​ជំពាក់​ប្រាក់​គេ​៥០០​រៀល ថ្លៃ​បាយ មិនទាន់បាន​សង ហើយ​ពេលនេះ​លោក​ក៏មាន​បំណង​ចង់​ជួប​ដើម្បី​សងលុយ​នោះ​វិញ​ផងដែរ​!

​អ្នកនាង លួង ភី​រ៉ូ​នី​កា ផលិតករ​កម្មវិធី បាន​និយាយថា​៖ «​នេះ​ជា​លើកទីមួយ​ដែល​លោក ខេ​ម ​បាន​ចូលរួម​ក្នុង​កម្មវិធី​ស៊ី​អារម្មណ៍ ទស្សនិកជន​ធ្លាប់តែ​ឃើញ​លោក​ក្នុងនាម​ជា​តារាចម្រៀង​ល្បី​។

​ទស្សនិកជន នឹងមាន​ភាព​ភ្ញាក់ផ្អើល ព្រោះ​ក្នុង​កម្មវិធី​ស៊ី​អារម្មណ៍​លោក​ខេ​ម បានបង្ហាញ​ពី​ភាព​កំប្លុកកំប្លែង​ដែល​ប្រិយមិត្ត​កម្រ​នឹង​ឃើញ​»​។

«​ទស្សនិកជន​ភាគច្រើន​ប្រហែលជា​មិន​ធ្លាប់​បានដឹង​នោះទេ តារាចម្រៀង​មាន​ស្រុកកំណើត​មកពី​ខេត្តកំពង់ឆ្នាំង​រូបនេះ មានគ្រួសារ​មួយ​ដែល​សុទ្ធសឹងតែ​ជា អ្នកមាន​សំនៀង​ពិ​រោះ មានដូចជា ម្តាយ​របស់លោក បងស្រី និង​បងថ្លៃ​ជាដើម​»​។ ផលិតករ​រូបនេះ​បន្ថែម​។

​ក្រុមការងារ​កម្មវិធី​ស៊ី​អារម្មណ៍ ក៏បាន​ធ្វើដំណើរ​ទៅ​ផ្តិត​យក​ទិដ្ឋភាព​នៅ​ស្រុកកំណើត ជាពិសេស​គឺ​ផ្ទះ​របស់លោក​ផ្ទាល់​ដើម្បី​បង្ហាញជូន​ដល់​ទូរទស្សនិកជន​ផងដែរ​។ 

​កម្មវិធី «​ស៊ី​អារម្មណ៍​» ឬ Chit Chat Show របស់ ភី​អិន​អិន គឺជា​កម្មវិធី​កំសាន្ត​ដ៏​មាន​ប្រជាប្រិយភាព​មួយ ដោយ​ផ្សាយ​ជូន​ទស្សនា​រៀងរាល់ថ្ងៃ​ចន្ទ វេលា​ម៉ោង ៨​និង ៣០​នាទី ដល់​ម៉ោង​៩ យប់​៕

​ទស្សនា​ឈុត​ខ្លី​នៅក្នុង​កម្មវិធី​ស៊ី​អារម្មណ៍ សូម​ចុច​៖ https://www.facebook.com/PNNTVCambodia/videos/1194403407298046/ 

( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com