កីឡាជាតិ
ជាតិ
បាល់ទាត់​ជើងឯក​នារី​៖ ស​.​ស​.​យ​.​ក ស្វាយរៀង ប៉ះ ម៉ៃ​ធី​ហ្គើ​ល បាត់ដំបង នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​
23, Sep 2016 , 3:37 pm        
រូបភាព
ដោយ:
​ក្រោយពី​ធ្វើការ​ប្រកួត​ជម្រុះ​នៅលើ​ទីលាន​មជ្ឈមណ្ឌល និង​សាលា​បាល់ទាត់​ជាតិ​បាទី​អស់​រយៈពេល​ជាង​១០​ថ្ងៃ​កន្លងមក ការប្រកួត​បាល់ទាត់​ជ្រើសរើស​ជើងឯក​នារី​ប្រចាំឆ្នាំ​២០១៦ ដែល​រៀបចំ​ដោយ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បាន​រកឃើញ​ក្រុម​ជើង​ខ្លាំង ដើម្បី​ប្រជែង​យក​ជើងឯក និង​ចំណាត់ថ្នាក់​លេខ​៣ បន្ទាប់ពី​ការប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​បានបញ្ចប់​កាលពី​ម្សិលមិញ​។​



​ក្រុមបាល់ទាត់​នារី​របស់ ស​.​ស​.​យ​.​ក ខេត្តស្វាយរៀង ត្រូវ​ជួប​ប្រកួត​ជាមួយ​ក្រុម​ម៉ៃ​ធី​ហ្គើ​ល​(​ខេត្តបាត់ដំបង​)​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ ដើម្បី​ប្រជែង​ដណ្តើមយក​ជើងឯក​ប្រចាំ​ព្រឹត្តិការណ៍​ការប្រកួត​ជ្រើសរើស​ជើងឯក​បាល់ទាត់​នារី​ប្រចាំឆ្នាំ​២០១៦​។ ការប្រកួត​នេះ​ធ្វើឡើង​នៅលើ​ទឹកដី​ខេត្តតាកែវ ក្នុង​ទីលាន​សាលា​បាល់ទាត់​ជាតិ​បាទី​១ នា​ថ្ងៃទី​២៤ ខែកញ្ញា ស្អែក​នេះ​។

​ការឡើង​មកជួប​គ្នា​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នេះ បន្ទាប់ពី​ក្រុម​ទាំងពីរ​បាន​យកឈ្នះ​លើក​គូប្រកួត​របស់ខ្លួន​ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​រៀងៗ​ខ្លួន​កាលពី​ម្សិលមិញ​។ ក្នុងនោះ​ក្រុម ស​.​ស​.​យ​.​ក ខេត្តស្វាយរៀង​បាន​យកឈ្នះ​ក្រុម​អង្គការ​សាន់​រ៉ា​យ​(​ខេត្តកំពង់ស្ពឺ​) ២-០ នៅ​ទីលាន​បាទី​១​។ ចំណែក​ក្រុមបាល់ទាត់ ម៉ៃ​ធី​ហ្គើ​ល​(​ខេត្តបាត់ដំបង​)​បាន​យកឈ្នះ​ក្រុម​អង្គរ​អែ​ហ្វ​ស៊ី​(​ខេត្ត​ម​សៀមរាប​) ៤-០ នៅ​លើក​ទីលាន​បាទី​៤​។ 

​យ៉ាងណាមិញ ក្រុម​ដែល​ចាញ់​នៅក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​កាលពី​ម្សិលមិញ​។ ក្រុម​អង្គការ​សាន់​រ៉ា​យ​(​ខេត្តកំពង់ស្ពឺ​)​ត្រូវ​ប្រជែង​ជាមួយ​ក្រុម​អង្គរ​អែ​ហ្វ​ស៊ី​(​ខេត្តសៀមរាប​) ដើម្បី​ដណ្តើមយក​ចំណាត់ថ្នាក់​លេខ​៣ នៅក្នុង​ទីលាន​សាលា​បាត់​ទាត់​ជាតិ​បាទី​៤ នា​ថ្ងៃទី​២៤ ខែកញ្ញា នេះ​ដូចគ្នា​៕


Tag:
 បាល់ទាត់​នារី​
© រក្សាសិទ្ធិដោយ thmeythmey.com