កីឡាជាតិ
ជាតិ
AFF U19៖ ថៃ​ត្រៀម​ការពារ​ជើងឯក​ក្នុងជំនួប​ផ្តាច់ព្រ័ត្រ​ជាមួយ​អូស្ត្រាលី​ល្ងាច​នេះ​
24, Sep 2016 , 8:59 am        
រូបភាព
ដោយ:
ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​អាយុ​ក្រោម​១៩​ឆ្នាំ​ថៃ ត្រៀមខ្លួន​ដើម្បី​ការពារ​តំណែង​ជើងឯក​ពានរង្វាន់ AFF U19 Championship ដោយ​ពួកគេ​ត្រូវ​ប៉ះ​ជើង​ខ្លាំង​អូស្ត្រាលី នៅ​កីឡដ្ឋាន Hang Day ក្នុង​ក្រុង​ហាណូយ នា​វេលា​ម៉ោង​៧​ល្ងាច​នេះ បន្ទាប់ពី​ម្ចាស់ផ្ទះ​វៀតណាម តទល់​ជាមួយ​ទី​ម័​រ​ខាងកើត​សម្រាប់​តំណែង​លេខ​៣ ។



U19 ថៃ​ជា​ម្ចាស់​ជើងឯក​៤​សម័យកាល រីឯ​អូស្ត្រាលី ជា​ជើងឯក​៣​សម័យកាល ដោយ​ពួកគេ​ត្រូវ​ប្រជែង​យកពាន​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ជា​លើក​ទី​បី​។ នៅ​ឆ្នាំ​២០០៩ ថៃ​បានឈ្នះ​អូស្ត្រាលី ដោយ​បាល់​ប៉េ​ណា​ល់​ទី ក្រោយ​ស្មើ ២-២ តែ​អូស្ត្រាលី បាន​សងសឹក​វិញ ១-០ នៅ​ឆ្នាំ​បន្ទាប់​។ នៅ​ឆ្នាំ​២០១៦ នេះ ក្រុម​ទាំងពីរ​ស្ថិតនៅ​ពូ​ល B ដូចគ្នា ដោយ​ថៃ​បំបាក់​អូស្ត្រាលី រហូតដល់​ទៅ ៥-១ ។​

​នា​ការប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ក្រុមយុវជន U19 អូស្ត្រាលី លត់​ក្រុម​ម្ចាស់ផ្ទះ U19 វៀតណាម ៥-២ រីឯ U19 ថៃ បាន​យកឈ្នះ U19 ទី​ម័​រ​ខាងកើត ២-១ ៕


Tag:
 AFF U16
  បាល់ទាត់​
© រក្សាសិទ្ធិដោយ thmeythmey.com