ពីនេះ ពីនោះ
ផ្លេក​ផ្ល​ក់ ផ្លុ​ង​ផ្លោត អ្នកណា​ឆោត​រក​មិនឃើញ?
24, Sep 2016 , 7:19 pm        
រូបភាព
ដោយ: ថ្មីៗ
១. បរទេះ​រំលង​ភ្នំ យំ​កប់​អាកាស ?
​ចម្លើយ​៖ យន្តហោះ​

២. ផ្លេក​ផ្ល​ក់ ផ្លុ​ង​ផ្លោត អ្នកណា​ឆោត​រក​មិនឃើញ ?
​ចម្លើយ​៖ ផ្លេក​=​ផ្លេក​ចែ​=​ផ្លែ​ចេក​=
​    ​ផ្លុ​ង​=​ផ្លុ​ង​ល្ហែ​=​ផ្លែ​ល្ហុង​
​    ​ផ្លោត​=​ផ្លោត​ត្នែ​=​ផ្លែ​ត្នោត​

[​ដកស្រង់​ពី​សៀវភៅ​ពាក្យ​បណ្តៅ​ខ្មែរ​៖ ជ័យ ចាប​]



© រក្សាសិទ្ធិដោយ thmeythmey.com