កីឡាជាតិ
ជាតិ
អូស្ត្រាលី លើកពាន AFF U19 ក្រោយយកឈ្នះថៃ ៥-១ ក្នុងវគ្គផ្តាច់ព្រ័ត្រ U19 អូស្ត្រាលីឈ្នះពាន AFF U19 ជាលើកទីបួន។ រូបថត AseanFootball
× ក្រុមយុវជនជម្រើសជាតិអាយុក្រោម១៩ឆ្នាំអូស្ត្រាលីបានក្លាយជាម្ចាស់ជើងឯកនៃពានរង្វាន់សហព័ន្ធកីឡាបាល់ទាត់អាស៊ីអាយុក្រោម១៩ឆ្នាំ(AFF U19 Championship 2016) នៅទីក្រុងហាណូយ ប្រទេសវៀតណាម។ ចំណែកម្ចាស់ជើងឯករងបានទៅលើក្រុម U19 ថៃ ខណៈម្ចាស់ផ្ទះវៀតណាមគ្រងតំណែងលេខ៣។
ក្រុមយុវជន U19 អូស្ត្រាលីក្រោយលត់ក្រុមយុវជន U19 ថៃ ៥-១ ក្នុងវគ្គផ្តាច់ព្រ័ត្រកាលពីម្សិលមិញ ។ ក្រុមនេះបានក្លាយជាម្ចាស់ជើងឯកនៃពានរង្វាន់ AFF U19 Championship 2016 ដែលវៀតណាមធ្វើជាម្ចាស់ផ្ទះ។ ចំណែក្រុមយុវជន U19 ថៃ ដែលម្ចាស់ជើងឯកឆ្នាំចាស់បានធ្លាក់មកគ្រងតំណែងជើងឯករងប្រចាំឆ្នាំ២០១៦។
ឬឯក្រុមម្ចាស់ផ្ទះ U19 វៀតណាម ទទួលបានចំណាត់ថ្នាក់លេខ៣ ក្រោយលត់ក្រុមយុវជន U19 ទីម័រខាងកើត ៤-០ ក្នុងការប្រកួតដណ្តើមចំណាត់ថ្នាក់លេខ៣ កាលពីម្សិលមិញដូចគ្នា។ ការចាញ់ក្រុមម្ចាស់ផ្ទះនេះបានធ្វើឲ្យក្រុមទីម័រខាងកើតទទួលបានចំណាត់ថ្នាក់លេខ៤នៃពានរង្វាន់ AFF U19 Championship ប្រចាំឆ្នាំ២០១៦៕
Tag:
បាល់ទាត់
AFF U19 Championship 2016
អូស្ត្រាលី
© រក្សាសិទ្ធិដោយ thmeythmey.com