កីឡាជាតិ
ជាតិ
ប៉េតង់កម្ពុជាឈ្នះមេដាយសំរឹទ្ធ២ ពីកីឡាឆ្នេរខ្សាច់នៅវៀតណាម រូបភាពហ្វេសប៊ុក NOCC
× កីឡាករកីឡាការិនីប៉េតង់កម្ពុជាឈ្នះមេដាយសំរឹទ្ធ២ ពីព្រឹត្តិការណ៍ការប្រកួតកីឡាឆ្នេរខ្សាច់ជើងឯកទី្វបអាស៊ី នៅទីក្រុងដាណាង ប្រទេសវៀតណាម បន្ទាប់ពីចាញ់គូប្រកួតលើប្រភេទវិញ្ញាសា២នាក់ទល់២នាក់បុរស-នារី ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកាលពីព្រឹកថ្ងៃទី២៦ ខែកញ្ញា នេះ។
កីឡាការិនី អ៊ុក ស្រីមុំ និងកីឡាការិនី អ៊ុន ស្រីយ៉ា បានព្រួតដៃគ្នាប្រកួតដណ្តើមបានមេដាយសំរឹទ្ធ១គ្រឿងជូនកម្ពុជាពីព្រឹត្តិការណ៍ការប្រកួតកីឡាឆ្នេរខ្សាច់ជើងឯកទី្វបអាស៊ីនៅទីក្រុងដាណាងប្រទេសវៀតណាម។ បន្ទាប់ពីពួកគេបានចាញ់កីឡាការិនីថៃ ១៣-២ លើប្រភេទវិញ្ញាសាប្រកួត២នាក់ទល់២នាក់នារី ក្នុងវគ្គពាក់កណ្តាល់ផ្តាច់ព្រឹត្រកាលពីព្រឹកមិញ។
ជាមួយគ្នានេះ កីឡាករ ថោង ឈឿន និងកីឡាករ ហេង ថា ក៏ដណ្តើមបានមេដាយសំរឹទ្ធ១ ពីព្រឹត្តិការណ៍នេះជូនកម្ពុជាផងដែរ បន្ទាប់ពីពួកគេបានចាញ់កីឡាករម៉ាឡេស៊ីក្នុងលទ្ធផល ១៣ទល់នឹង៧ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកាលពីព្រឹកមិញដូចគ្នា។
គួរបញ្ជាក់ថា សម្រាប់ការប្រកួតកីឡាឆ្នេរខ្សាច់នៅទីក្រុងដាណាង ប្រទេសវៀតណាម ប៉េតង់កម្ពុជាបានបញ្ជូនកីឡាករចំនួន១៨នាក់(ស្រី៩នាក់)ឲ្យចូលរួមប្រកួត។ ហើយមេដាយយទាំងពីរគ្រឿងនេះ វាមិនមែនជាមេចុងក្រោយសម្រាប់ប៉េតង់កម្ពុជានោះឡើយ ព្រោះកម្ពុជានៅសល់វិញ្ញាសាជាច្រើនទៀតដែលមិនទាន់ប្រកួត៕
Tag:
ប៉េតង់
Asian Beach Games 2016
© រក្សាសិទ្ធិដោយ thmeythmey.com