ពីនេះ ពីនោះ
ចាប​ស៊ី​រុយ​ខ្នង​ត្នោត ជា​ប្រភេទ​បក្សី​ហើរ​ឆ្លងកាត់​
29, Sep 2016 , 2:19 pm        
រូបភាព
ដោយ: ថ្មីៗ
 
 
​ចាប​ស៊ី​រុយ​ខ្នង​ត្នោត គឺជា​ប្រភេទ​បក្សី​ដែលជា​ទូទៅ​ផ្នែក​ខ្នង​មាន​ពណ៌​ត្នោត​ខ្ចី ផ្នែក​ពោះ​ពណ៌​ស​ស្រអាប់ ទ្រូង​មាន​ពណ៌​ប្រផេះ​។ ដោយឡែក​គល់​ចំពុះ ផ្នែក​ខាងក្រោម​ពណ៌​លឿង និង​ចុង​ពណ៌​ខ្មៅ​។ បក្សី​នេះ ច្រើន​រស់នៅ​តាម​តំបន់​វាល ដំណុះ​ព្រៃ​ក្មេង សួនច្បារ ព្រៃកោងកាង ជាដើម​។ ក្នុង​សៀវភៅ​កំណត់ត្រា​សត្វ​ស្លាប​នៅ​កម្ពុជា បាន​បញ្ជាក់ថា បក្សី​នេះ​ជា​ប្រភេទ​បក្សី​ហើរ​ឆ្លងកាត់​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ​ផ្សេងទៀត  និង​មាន​គ្រប់​ទីកន្លែង​។ ចំណែក​ការបន្ត​ពូជ​វិញ​គឺ​ចាប់ពី​ខែ មេសា ដល់​ខែ មិថុនា​៕

 
​ដកស្រង់​ពី​សៀវភៅ​៖ សត្វ​ស្លាប​នៃ​ប្រទេស​កម្ពុជា​, រៀបរៀង​ដោយ​លោក​តាន់ សេដ្ឋា និង កូ​លីន ភូ​ល​
 

Tag:
 បក្សី​នៅ​ប្រទេស​កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com