ជាតិ
ពីនេះ ពីនោះ
ប្រេងខ្យល់​ស្លឹក​ស មាន​ដើមកំណើត​នៅ​ប្រទេស​អូស្ត្រាលី​
02, Oct 2016 , 2:30 pm        
រូបភាព
ដោយ: ថ្មីៗ
ប្រេងខ្យល់​ស្លឹក​ស គឺជា​ឈ្មោះ​រុក្ខជាតិ​មួយ​ប្រភេទ មាន​ដើមកំណើត​ក្នុងប្រទេស​អូស្ត្រាលី ក្នុងប្រទេស​នេះ ប្រេងខ្យល់​ស្លឹក​ស ដុះ​ជា​ព្រៃធំ​លិច​ទឹក​មួយដង ឬ​ច្រើនដង​ក្នុង​មួយឆ្នាំ​។ ព្រៃ​ប្រេងខ្យល់ ប្រភេទ​នេះ​ដុះ​លើដី​ទំនាប ពុំ​អាច​ឡើងលើ​ភ្នំ​ខ្ពស់​លើសពី ៦០០​ម៉ែត្រ ឡើយ​។



ដោយឡែក​នៅ​ប្រទេស​ខ្មែរ គេ​អាច​ឃើញ​ប្រេងខ្យល់​ស្លឹក​ស មិន​ត្រឹម​តែមាន​ដាំ​នៅតាម​ទី​រមណីយដ្ឋាន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គេ​ដាំ​នៅ​អម​សងខាង​វិថី​នានា​។ ប្រេងខ្យល់​ស្លឹក​ស គឺជា​ប្រភេទ​ឈើ​មួយ​ដែល​ដុត​ឆេះ​ល្អ ហើយ​ពេល​ដុត​ឆេះ​ស្ទើ​គ្មាន​សល់​ផេះ​ឡើយ​។ ចំណែក នៅពេល​ដើម​រុក្ខជាតិ​ធំ និង​មាន​អាយុកាល​ច្រើន​ឆ្នាំ គេ​អាច​យកមក​ធ្វើជា​គ្រឿង​ឈើ​សម្រាប់​សងផ្ទះ​បាន​៕

​ដកស្រង់​ពី​សៀវភៅ​៖ វចនានុក្រម ការប្រើប្រាស់​រុក្ខជាតិ​ក្នុងប្រទេស​កម្ពុជា​,​រក្សា​សិទ្ធិ​អ្នកគ្រូ ឌី ផុន​


Tag:
 រុក្ខជាតិ​នៅ​កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com